លោក Del Piero ៖ Juventus អាចឈ្នះក្របខ័ណ្ឌ Champions League ជាមួយ Cristiano Ronaldo

8961
  • ការមកដល់របស់កីឡាករ Crisitano Ronaldo នៅក្នុងក្លឹប Juventus បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅជុំវិញពិភពលោក ខណះលោក Alessandro Del Piero បាននិយាយថាក្រុមយក្សរបស់អ៊ីតាលី នឹងឈ្នះជើងឯកក្របខ័ណ្ឌ Champions League ជាមួយកីឡាកររូបនេះ ។

    ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះ គឺជាកម្លាំងដ៏សំខាន់បំផុតក្នុងការជួយឲ្យក្លឹប Real Madrid លើកពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុប ( UCL ) ចំនួន ៣ រដូវកាលជាប់ៗគ្នា ប៉ុន្តែពេលនេះរូបគេបានផ្ទេរទៅកាន់ក្របខ័ណ្ឌ Serie A និងបានជួយឲ្យក្របខ័ណ្ឌមួយមានប្រជាប្រិយភាពខ្លាំងឡើងវិញ ជាពិសេស Juvnetus មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្នុងលីគនាដូចកាលនេះ ។

    លោក Del Piero បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ ” ការចុះហត្ថលេខារបស់គាត់ (  Ronaldo ) គឺល្អណាស់សម្រាប់ក្រុម Juventus និងល្អឥតខ្ចោះសម្រាប់បាល់ទាត់អ៊ីតាលី ។ វាពិតជាអស្ចារ្យណាស់សម្រាប់ទីក្រុងទាំងមូលនិងបាល់ទាត់អ៊ីតាលីដើម្បីរីករាយនឹងអ្វីដែលគាត់អាចធ្វើបាន ។ Juventus ចង់ទទួលបានការទទួលស្គាល់ថាជាក្លឹបដ៏ល្អបំផុតមួយនៅក្នុងពិភពលោកនិងដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ម្តងទៀត ហើយនោះគឺជាអ្វីដែលអាចធ្វើទៅបានជាមួយនឹងកីឡាករ Cristiano ” ។

    លោកបានបន្ថែមថា៖ ” មនុស្សកំពុងនិយាយអំពី Juventus , ទីក្រុង Turin និងអ៊ីតាលី នៅទូទាំងពិភពលោកដោយសារការចុះហត្ថលេខារបស់ Cristiano ។ គាត់បាននាំយក brand ផ្ទាល់ខ្លួនរបស់គាត់ ហើយមានគុណភាពជាក់ស្តែង ។ គាត់មានការអត់ឃ្លាន និងមានបំណងចង់ក្លាយជាអ្នកដែលល្អបំផុត ហើយដឹកនាំក្រុមឱ្យទទួលជ័យជម្នះ ” ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី