ដាច់យប់ទៀតហើយ!!! UCL រាត្រីនេះមាន ២ គូរ ខណះជំនួបពិសេស Liverpool ប៉ះ Bayern Munich

4632

ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ក្នុងសប្ដាហ៍នេះបានឈានមកទៀតហើយ ដោយមានការប្រកួតរហូតដល់ចំនួន ៤ គូរ ខណះក្នុងរាត្រីនេះគឺមានតែ ២ គ្រាប់ប៉ុណ្ណោះ ។

គូរទីមួយក្នុងព្រឹកយប់នេះគឺជាជំនួបរវាងក្លឹប Lyon ជាមួយក្លឹប FC Barcelona ដែលការប្រកួតនេះត្រូវធ្វើឡើងក្នុងទឹកដីប្រទេសបារាំងនៅក្នុងកីឡដ្ឋាន Lyon Olympic នាវេលាម៉ោង ៣ៈ០០ នាទីព្រឹកនេះ ។ ចំណែកឯជំនួបដែលគេចាប់អារម្មណ៍ខ្លាំងជាងគេក្នុងរាត្រីនេះគឺការប្រកួតរវាងក្លឹបយក្សរបស់អងគ្លេស ហងក្រហម Liverpool ជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ក្លឹប Bayern Munich ដែលប្រកួតនេះត្រូវធ្វើឡើងនៅប្រទេសអង់គ្លេស ក្នុងកីឡដ្ឋាន Anfield វេលាម៉ោង ៣ៈ០០ នាទីព្រឹកនេះផងដែរ ។

តើក្នុងការប្រកួតជើងទីមួយវគ្គ ១៦ ក្រោយចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ក្នុងសប្ដាហ៍នេះ ក្រុមនឹងទទួលបាន ៣ ពិន្ទុខ្លះ ? រងចាំទស្សនាទាំងអស់គ្នាក្នុងរាត្រីនេះ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី