ស្វាគមន៍ប្រតិភូសមាគមប៉ូលីសអន្តរជាតិភូមិភាគ២ នៃទីក្រុងញ៉ូវយ៉កនិងភ្នាក់ងារប៉ូលីសក្នុងតំបន់ផ្សេងៗ

12183

ដំណើរទស្សនកិច្ចមកកាន់ដែនដីអង្គរនៃខេត្តសៀមរាប របស់ប្រតិភូសមាគមប៉ូលីសអន្តរជាតិភូមិភាគ ២ នៃទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ( NYPD ) និង ភ្នាក់ងារប៉ូលីសក្នុងតំបន់ផ្សេងៗទៀត បង្ហាញអំពីការរឹតចំណងមិត្តភាព សហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និង កម្ពុជា ។

វត្តមានរបស់ប្រតិភូសមាគមប៉ូលីសអន្តរជាតិភូមិភាគ ២ នៃទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក (NYPD) និង ភ្នាក់ងារប៉ូលីសក្នុងតំបន់ផ្សេងៗទៀត មកកាន់ខេត្តសៀមរាប ដែនដីអតីតរាជធានីអង្គរនៃព្រះរាជាណាចក្រកម្ពុជា គឺជាកត្តាបង្ហាញអំពីការរឹតចំណងសាមគ្គីភាព-មិត្តភាព រវាងសហរដ្ឋអាមេរិកនិងកម្ពុជា ហើយក៏ជាការបង្ហាញឲ្យឃើញផងដែរ អំពីគោលបំណងជាវិជ្ជមាននៃការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងកម្ពុជានិងសហរដ្ឋអាមេរិក សម្រាប់អនាគតខាងមុខ ។

ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុក្រសួងការពារជាតិ ក្នុងនាមតំណាង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ចាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ចាការកងទ័ពជើងគោក វាយតម្លៃខ្ពស់យ៉ាងដូច្នេះ នារាត្រីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅក្រុងសៀមរាប ក្នុងឱកាសទទួលបដិសណ្ឋារកិច្ច ស្វាគមន៍ ប្រតិភូប៉ូលីសអន្តរជាតិភូមិភាគ ២ នៃទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ( NYPD ) និង ភ្នាក់ងារប៉ូលីសក្នុងតំបន់ផ្សេងៗ ដែលដឹកនាំដោយ លោក Juan Perez ។

នៅក្នុងសេចក្តីថ្លែងស្វាគមន៍នោះ ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក មានប្រសាសន៍ថា ៖ ” រីករាយស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានមិត្តភ័ក្តិទាំងអស់ដែលអញ្ជើញមកកាន់កម្ពុជា ។ ឧទ្យានប្រវត្តិសាស្រ្តអង្គរ កេរដំណែលដូនតាខ្មែរ និងជាបេតិកភណ្ឌនៃមនុស្សជាតិ ដែលស្ថិតនៅក្នុងដែនដីនៃកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ជាមួយនឹងដំណើរទស្សនកិច្ចរបស់សមាជិកប្រតភូទាំងអស់ នឹងបានបង្ហាញអំពីមោទនភាពរបស់កម្ពុជា ដែលកំពុងបោះជំហានក្នុងដំណើរនៃការអភិវឌ្ឍជាតិ ក្រោមឥទ្ធិពលនៃម្លប់សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។ កត្តាសន្តិភាព កំពុងនាំមកនូវកំណើនសេដ្ខកិច្ចមួយដ៏ល្អសម្រាប់កម្ពុជា ក្នុងចំណោមសេដ្ឋកិច្ចនៃបណ្តារដ្ឋនានាក្នុងតំបន់អាស៊ីអគ្នេយ៍ ” ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី