
ក្លឹប Real Madrid បានបរាជ័យក្រោមថ្វីជើងក្រុម Espanyol ដោយលទ្ធផល ១ ទល់នឹង ០ ក្នុងការប្រកួតក្របខ័ណ្ឌ La Liga សប្ដាហ៍ទី ២៦។
ក្រុមយក្សរបស់អេស្ប៉ាញឈ្នះ៥ប្រកួតជាប់គ្នានាពេលកន្លងមក ប៉ុន្តែបានភ្លាត់ចាញ់ម្ដងទៀតនៅពេលលោក Zinedine Zidane ទុកជើងកីឡាករសំខាន់មួយចំនួនសម្រាប់ Champions League សប្ដាហ៍ក្រោយ ដូចជា Cristiano Ronaldo ជាដើម។
គ្រាប់បាល់ដែលធ្វើឲ្យក្រុមជើងឯកចាស់ La Liga ចាញ់កើតឡើងនៅចុងម៉ោងនាទី ៩០+៣ ជាការស៊ុតបញ្ចូលទីរបស់កីឡាករ Gerard Moreno។ ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំបានជួយឲ្យ Espanyol ឈ្នះ Real លើកដំបូងនៅ ២២ ប្រកួតចុងក្រោយ ដោយធ្លាប់ស្មើត្រឹម៣ដងប៉ុណ្ណោះក្រៅពីនោះគឺចាញ់ទាំងអស់។
ដោយ៖ តារា