Tiger Street Football Festival 2019 រកឃើញក្រុមជើងខ្លាំងចំនួន ៧ ប្រចាំមណ្ឌលកំពង់ចាមហើយ

11699
  • Tiger Street Football Festival 2019 រកឃើញក្រុមខ្លាំងទាំង ៧ តំណាងឲ្យខេត្តកំពង់ចាម ខណៈក្រុម Inter KCP ដែលជើងឯក ៤ ជំនាន់ នៅបន្តរក្សាជើងឯកដដែល ប្រចាំមណ្ឌលខេត្តកំពង់ចាម ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ និងទី ១៧ មីនា ២០១៩ ខាងមុខនេះ ។

    ចំណែកក្រុមជើងឯក ៤ លើក Inter KCP បានយកឈ្នះលើ ក្រុមដីឡូត៍អានវេងស្រ៊ុន ២:០ នៅវគ្គផ្តាច់ព្រ័ត្រ នៅទីលានកោះពេជ្រជិតមាត់ទន្លេ ខេត្តកំពង់ចាម ដោយឡែកលេខ ៣ ក្រុម កុកសរ ឈ្នះលើក្រុម Black Eagle FC ៤:២ និង ៣ ក្រុមទៀត រួមមាន ក្រុម King Lion ក្រុម MY05 និងក្រុម The Wolf ក៏បន្តទៅវគ្គផ្តាច់ព្រាត់នៅរាជធានីភ្នំពេញដែរ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោកលោក Ronaldinho ថែមទៀតផង ។

    សម្រាប់រង្វាន់វិញក្រុមជើងឯកប្រចាំមណ្ឌលខេត្តកំពង់ចាម Inter KCP ទទួលបានប្រាក់រង្វាន់ ១៥០០ ដុល្លារ ក្រុមជើងឯករង ក្រុមដីឡូត៍អានវេងស្រ៊ុន ទទួលបានប្រាក់រង្វាន់ ១០០០ ដុល្លារ លេខ ៣ ក្រុមកុកសរ ប្រាក់រង្វាន់ ៥០០ ដុល្លារ លេខ ៤ ក្រុម Black Eagle FC បានប្រាក់រង្វាន់ ២០០ ដុល្លារ និងស្រាបៀរថៃហ្គ័រ ។

    សូមបញ្ជាក់ថា បន្ទាប់ពីមណ្ឌលកំពង់ចាម Tiger Street Football Festival 2019 នឹងបន្តទៅខេត្តកណ្តាល ដែលជាមណ្ដលទី ៨ ដើម្បីស្វែងរកក្រុមខ្លាំង ចំនួន ៤ ក្នុងចំណោម ៤០ ក្រុម ដែលចុះឈ្មោះចូលរួមប្រកួត ៕

     

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី