ផលិតផល Star balm ផ្តើមយកខេត្តកំពង់ឆ្នាំងមុនគេ ក្នុងយុទ្ធនាការគាំទ្រអភិវឌ្ឍវិស័យកីឡាគ្រប់ប្រភេទឱ្យរីកចម្រើន

7592

ក្រុមហ៊ុនដូនពេញម៉េតហ្វាម ដែលនាំចូលផលិតផល Star balm ចូលរួមជួយគាំទ្រអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា តាមរយៈការឧបត្ថម្ភទៅកាន់បណ្តាខេត្ត ដោយចាប់ផ្តើមយកខេត្ត កំពង់ឆ្នាំជាខេត្តដំបូងគេ ដើម្បីឧបត្ថម្ភផលិតផល និងសម្ភារៈមួយចំនួន សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ដល់កីឡាករ គណៈកម្មាការ និងគ្រូពេទ្យ ក្នុងយុទ្ធនាការគាំទ្រអភិវឌ្ឍវិស័យកីឡាគ្រប់ប្រភេទឲ្យរីកចំរើនឈានទៅរកគុណភាព ប្រកួតប្រជែង នៅស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ការឧបត្ថម្ភនេះបានធ្វើឡើង ក្នុងឱកាសបិទការប្រកួតកីឡាបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្ត កំពង់ឆ្នាំង កាលពីចុងសប្តាហ៍កន្លងទៅ ។ ប្រធានផ្នែកទីផ្សារនៃផលិត Star balm លោក ពៅ ហុក បានបញ្ជាក់ថា សម្ភារៈ និងផលិតមួយចំនួនដែលយើងនាំយកមកឧបត្ថម្ភដល់ខេត្តកំពង់ឆ្នាំងនេះ ក្នុងគោលដៅចូលរួមចំណែក អភិវឌ្ឍន៍វិស័យកីឡា និងផ្សព្វផ្សាយអោយកីឡាករ គ្រូបង្វឹក និងប្រជាពលរដ្ឋដែលចូលចិត្តលេងកីឡា និងហាត់កីឡា បានស្គាល់ពីគុណតម្លៃនៃផលិត Star balm ដែលជាអ្នកជំនាញព្យាបាលសាច់ដុំ និងសន្លាក់យ៉ាងស័ក្កសិទ្ធ ពិសេស គឺការថ្លោះគ្រិចពេលលេងកីឡា និងហាត់កីឡាតែម្តង ។

ប្រធានទីផ្សាររូបនេះ បញ្ជាក់ទៀតថា ផលិតផលផលិត Star balm គឺជាផលិតផលមួយ ដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានពិនិត្យ និងវាយតម្លៃរួចរាល់ហើយថា ជាផលិតមានគុណភាពខ្ពស់ជួយព្យាបាលយ៉ាងស័ក្កសិទ្ធចំពោះសាច់ដុំ សន្លាក់ និងការថ្លោះគ្រិចដែលអ្នកមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ហើយផលិតនេះក៍ត្រូវបានក្រុមបាល់ទាត់ DORMUNT របស់អាល្លីម៉ង់ ជ្រើសរើសជាផលិត ផលវេជ្ជសាស្រ្តទុកសម្រាប់ព្យាបាលកីឡាករអំឡុងពេលប្រកួត និងហ្វឹកហាត់ថែមទៀតផង ។ ដូច្នោះ ការនាំយកមកទីនេះ គឺយើងចង់ឲ្យកីឡាករ និងប្រជាពលរដ្ឋបានប្រើប្រាស់នូវផលិត ដែលមានស្តង់ដា ត្រឹមត្រូវ ដើម្បីជួយបង្កាការពារពេលមានការឈឺចាប់សាច់ដុំ ឬការថ្លោះគ្រិចកើតឡើង ។

សូមបញ្ជាក់ថា ផលិតផល Star balm គឺជាលិតផល ចូលរួមជួយគាំទ្រកីឡា យ៉ាងសកម្ម នៅកម្ពុជា ពិសេសនៅក្នុងឆ្នាំ ២០១៩ នេះ ក្រៅពីជួយកីឡាជាច្រើនប្រភេទនោះ Star balm ក៍ចូល ខ្លួនទៅឧបត្ថម្ភដល់ក្រុមបាល់ទាត់ទាំង ១៤ ក្នុងលីគកំពូលកម្ពុជា ដោយសហការជាមួយគណៈ កម្មាការ បាល់ទាត់ជាតិជួយឧបត្ថម្ភសម្ភារៈពេញមួយរដូវកាលតែម្តង ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី