អតីតគ្រូបង្វឹក Real Madrid ៖ Leo Messi គឺជាទេពកោសល្យតែមួយគត់ក្នុងវិស័យបាល់ទាត់

7965

យោងតាមអតីតគ្រូបង្វឹកក្លឹប Real Madrid លោក Fabio Capello ដែលបានសរសើរពីឥទ្ធិពលរបស់កីឡាករ Cristiano Ronaldo នៅក្នុងក្លឹប Juventus ប៉ុន្តែលោកបាននិយាយថា Lionel Messi គឺជាទេពកោសល្យតែមួយគត់នៅក្នុងកីឡាបាល់ទាត់ពិភពលោក ។

ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លិប FC Barcelona និង Juventus កីឡាករ Lionel Messi និង Cristiano Ronaldo សុទ្ធសឹងតែបានឈ្នះពានរង្វាន់ Ballon d’Or ចំនួន ៥ ដងដូចគ្នា បានធ្វើឲ្យមានការជជែកវែកញែកគ្នាយ៉ាងខ្លាំងនៅទូទាំងពិភពលោកថាតើរវាងអ្នកទាំងពីរនរណាជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេលវេលា ។

នៅពេលសួរអំពី Messi ក្នុងពិធីប្រគល់ពានរង្វាន់ Laureus Awards នៅប្រទេសម៉ូណាកូលោក Capello ដែលបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ La Liga ចំនួន ២ ដងក្នុងនាមជាគ្រូបង្វឹកដែលបានដឹកនាំក្លឹប Real Madrid ចំនួន ២ ដង បាននិយាយប្រាប់អ្នកយកព័ត៌មានថា៖ ” Leo Messi មិនមែនជាកីឡាករបាល់ទាត់ទេ គាត់ជាទេពកោសល្យ និងទេពកោសល្យតែមួយគត់នៅក្នុងកីឡាបាល់ទាត់ពិភពលោក ។ គាត់មិនបានឈ្នះពានរង្វាន់ច្រើនជាមួយប្រទេសអាហ្សង់ទីននោះទេ តែដោយសារតែគាត់មិនអាចធ្វើវាបានតែម្នាក់ឯងទេ ” ។

លោក Capello ក៏បានធ្វើការសរសើរ Ronaldo បន្ទាប់ពីការផ្លាស់ទៅកាន់ក្លិប Juventus ដែលជាអតីតតារាបាល់ទាត់របស់ក្លិប Real Madrid បានបន្តទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួនក្នុងរដូវកាលនេះនៅទឹកដីប្រទេសអ៊ីតាលី ។ បន្ទាប់ពីត្រូវបានម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ៣ សម័កាលជាប់ៗគ្នាលក់ក្នុងតម្លៃខ្លួន ១១២ លានអឺរ៉ូនៅមុនរដូវកាល ២០១៨-១៩ ខ្សែប្រយុទ្ធទើបឈានចូលវ័យ ៣៤ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ១៩ គ្រាប់ក្នុងក្របខ័ណ្ឌ Serie A និងបានជួយឲ្យ Juventus ឈ្នះពានរង្វាន់ Supercoppa Italiana ដែលជាពានដំបូងរបស់ពួកគេក្នុងរដូវកាលនេះផងដែរ ។

អតីតគ្រូបង្វឹកក្លិប Juventus និងគ្រូបង្វឹក Real Madrid រូបនេះបានបន្តថា៖ ” Cristiano បានធ្វើឲ្យកីឡាករជាច្រើនរបស់ Juventus មានការភ្ញាក់ឡើង ។ ការនាំយកគាត់ទៅក្លឹបនេះគឺជាការដាស់តឿនដល់កីឡាករជាច្រើន ហើយគាត់បានធ្វើឱ្យពួកគេមានភាពប្រសើរឡើង ” ។

បុរសវ័យ ៧២ ឆ្នាំរូបនេះបន្ថែមថា៖ ” គាត់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុម Juventus ពីព្រោះការមាននរណាម្នាក់ដែលល្អដូចគាត់coasting នៅក្នុងការហ្វឹកហាត់ជារៀងរាល់ថ្ងៃ និងនរណាម្នាក់ដែលយកចិត្តទុកដាក់លើខ្លួនគាត់ក្នុងរបៀបដែល Ronaldo ធ្វើគឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ក្រុមមួយដែលកំពុងចុះខ្សោយ ។ វាច្បាស់ណាស់ដែលថាគេពិតជាចង់ឈ្នះពានរង្វាន់ Champions League ជាមួយក្រុម Juventus ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី