លោក Capello ៖ ការមកដល់របស់ Ronaldo មានឥទ្ធិពលយ៉ាងខ្លាំងលើកីឡាករ Juventus ឱ្យភ្ញាក់ឡើង

9999
  • អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid និងក្លឹប Juvnetus លោក Fabio Capello បានអះអាងថាការមកដល់របស់ Cristiano Ronaldo បានដាស់តឿនដល់កីឡាកររបស់ Juventus ឲ្យភ្ញាក់ឡើង ខណះលោកបាននិយាយថាកីឡាកររូបនេះពិតជាមានឥទ្ធិពលមែនទែននៅក្នុងក្លឹប Juventus និងបាល់ទាត់អ៊ីតាលីទាំងមូល ។

    លោក Capello ក៏បានធ្វើការកោតសរសើរយ៉ាងខ្លាំងដល់ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័កាលរូបនេះ បន្ទាប់ពីការផ្លាស់ទៅកាន់ក្លិប Juventus ពីក្លិប Real Madrid នៅតែបន្តទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួនក្នុងរដូវកាលនេះនៅក្នុងក្របខ័ណ្ឌ Serie A ។ បន្ទាប់ពីត្រូវបានម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ៣ សម័កាលជាប់ៗគ្នា Real Madrid លក់ក្នុងតម្លៃខ្លួន ១១២ លានអឺរ៉ូកាលពីរដូវកាលក្ដៅ ខ្សែប្រយុទ្ធទើបឈានចូលវ័យ ៣៤ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ១៩ គ្រាប់ក្នុងក្របខ័ណ្ឌ Serie A និងបានជួយឲ្យ Juventus ឈ្នះពានរង្វាន់ Supercoppa Italiana ដែលជាពានដំបូងរបស់ពួកគេក្នុងរដូវកាលនេះផងដែរ ។

    អតីតគ្រូបង្វឹកក្លិប Juventus និងគ្រូបង្វឹក Real Madrid រូបនេះបានបន្តថា៖ ” Cristiano បានធ្វើឲ្យកីឡាករជាច្រើនរបស់ Juventus មានការភ្ញាក់ឡើង ។ ការនាំយកគាត់ទៅក្លឹបនេះគឺជាការដាស់តឿនដល់កីឡាករជាច្រើន ហើយគាត់បានធ្វើឱ្យពួកគេមានភាពប្រសើរឡើង ” ។

    បុរសវ័យ ៧២ ឆ្នាំរូបនេះបន្ថែមថា៖ ” គាត់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្លឹប Juventus ដោយសារតែមាននរណាម្នាក់ដែលល្អដូចគាត់នៅការហ្វឹកហាត់ជារៀងរាល់ថ្ងៃ និងនរណាម្នាក់ដែលយកចិត្តទុកដាក់លើខ្លួនគាត់ក្នុងរបៀបដែល Ronaldo ធ្វើគឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ក្រុមមួយដែលកំពុងចុះខ្សោយ ។ វាច្បាស់ណាស់ដែលថាគេពិតជាចង់ឈ្នះពានរង្វាន់ Champions League ជាមួយក្រុម Juventus ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី