បន្ទាប់ពីធ្លាក់ចេញពី FA Cup លោក Sarri ថា៖ ខ្ញុំមិនដឹងថាតើកីឡាករនៅតែនៅជាមួយខ្ញុំឬអត់នោះទេ

12885
  • លោក Maurizio Sarri គ្រូបង្វឹកក្រុមតោខៀវ Chelsea បានអះអាងថាគាត់មិនប្រាកដថាកីឡាកររបស់គាត់នឹងបន្តនៅជាមួយគាត់ទេ បន្ទាប់ពីក្រុមរបស់គាត់បានចាញ់ក្រុម Manchester United ២-០ ក្នុងក្របខ័ណ្ឌ FA Cup ។

    បច្ចុប្បន្នក្រុមតោខៀវបានចាញ់ ៣ ប្រកួតក្នុង ៥ ប្រកួតចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ជាពិសេសបំផុតការចាញ់ធ្ងន់ករបំផុតក្នុងជំនួបទល់នឹងក្រុម Bournemouth និង Manchester City ក្នុងលទ្ធផល ៤-០ និង ៦-០ រៀងៗគ្នា ។

    លោក Sarri មានរយៈពេល ៦ ថ្ងៃទៀតដើម្បីព្យាយាមជ្រើសរើសកីឡាករដែលល្អបំផុតសម្រាប់លោកមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup ទល់នឹងក្រុមមេឃខៀវ Manchester City ដែលជាការប្រកួតមួយដែលអាចបង្ហាញពីការសម្រេចចិត្តថាតើគាត់រក្សាតំណែងរបស់គាត់បានឬក៏យ៉ាងណា? ហើយបុរសសញ្ជាតិអ៊ីតាលីរូបនេះបានសារភាពថាគាត់មិនច្បាស់ទេថាតើកីឡាកររបស់លោកនៅតែគាំទ្រគាត់ បន្ទាប់ពីទទួលលទ្ធផលចុងក្រោយមិនល្អបែបនេះ ។

    អតីតគ្រូបង្វឹក Napoli រូបនេះបាននិយាយថា៖ ” ខ្ញុំគិតថា ( កីឡាករនៅតែនៅជាមួយខ្ញុំ ) ។ ពិតណាស់ខ្ញុំមិនប្រាកដទេ ប៉ុន្តែខ្ញុំគិតដូច្នេះ ។ ខ្ញុំគិតថាស្ថានភាពនេះជាមួយនឹងកីឡាករគឺពិតជាល្អសម្រាប់ទំនាក់ទំនង ប៉ុន្តែទំនាក់ទំនងមិនសំខាន់ទេ ។ វាសំខាន់ណាស់ក្នុងការលេង វាជារឿងសំខាន់ដើម្បីទទួលបានលទ្ធផលល្អ ប៉ុន្តែទំនាក់ទំនងរបស់ខ្ញុំជាមួយកីឡាកររបស់ខ្ញុំគឺល្អនៅពេលនេះ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី