Juventus នឹងបរាជ័យទាំងស្រុង ប្រសិនបើពួកគេមិនឈ្នះពានរង្វាន់ UCL ជាមួយ Ronaldo

15547
  • អតីតខ្សែការពារអ៊ីតាលីលោក Marco Materazzi ជឿជាក់ថាប្រសិនបើក្លឹប Juventus បរាជ័យក្នុងការឈ្នះពានរង្វាន់ Champions League នោះយុទ្ធនាការ ២០១៨-១៩ របស់ពួកគេនឹងត្រូវបរាជ័យទាំងស្រុង ។ ក្លឹបយក្សរបស់អ៊ីតាលីមួយនេះត្រូវបានគេនិយាយយ៉ាងទូលំទូលាយថានឹងជាបេក្ខភាពក្នុងការប្រកួតប្រជែងដ៏មានកិត្យានុភាពបំផុតក្នុងការដណ្ដើមពានរង្វាន់ក្របខ័ណ្ឌ Champions League នារដូវកាលនេះ បន្ទាប់ពីបានចុះហត្ថលេខាជាមួយ Cristiano Ronaldo ពីក្លឹប Real Madrid កាលពីរដូវក្តៅ ។

    ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័កាលរូបនេះបានឈ្នះពានរង្វាន់លំដាប់ទីមួយរបស់អឺរ៉ុបនេះជាមួយក្លឹប Real Madrid ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នាមកហើយ ជាពិសេសពួកគេបានផ្ដួល Juventus ទាំងក្នុងវគ្គផ្តាច់ព្រ័ត្រ និងវគ្គ ៤ ក្រុមចុងក្រោយក្នុងរយៈពេលពីររដូវកាលចុងក្រោយនេះ ។

    បើធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងក្លឹប Atletico Madrid នោះលោក Materazzi ដែលលេងឱ្យក្លឹប Inter Milan ចន្លោះឆ្នាំ ២០០១ ដល់ ២០១១ បាននិយាយថាក្រុមរបស់លោក Massimiliano Allegri នឹងមិនមានលេសឡើយ ប្រសិនបើពួកគេបរាជ័យក្នុងការឈ្នះពានរង្វាន់ ​Champions League ជាលើកដំបូងក្នុងរយៈពេល ២៣ ឆ្នាំកន្លងមកនេះ ។

    លោក Materazzi បានប្រាប់ Eurosport Sweden ថា៖ ” Juve មានភាពរឹងមាំជារៀងរាល់ឆ្នាំ និងមានការគិតមមៃជាមួយនឹងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ។ នៅពេលដែលអ្នកឈ្នះច្រើននៅក្នុងប្រទេសអ៊ីតាលី អ្នកត្រូវតែធ្វើមួយជំហានទៀត ហើយជំហានបន្ថែមទៀតត្រូវបានគេហៅថាក្របខ័ណ្ឌ Champions League ។ ហើយនៅឆ្នាំនេះពួកគេបាននាំយកកីឡាករ ( Ronaldo ) ដែលមិនមានគុណភាពនៅកម្រិតទ្វីបអឺរ៉ុប ដូច្នេះខ្ញុំគិតថា Cup គឺជាគោលដៅដំបូងរបស់ពួកគេ ” ។

    អតីតកីឡាករ Inter Milan រូបនេះបន្តថា៖ ” នៅប្រទេសអ៊ីតាលីគ្មាននរណាម្នាក់អាចដណ្ដើមជើងឯកអ៊ីតាលីចេញពី Juventus បានឡើយ ប៉ុន្តែប្រសិនបើពួកគេមិនឈ្នះពានរង្វាន់ Champions League នោះខ្ញុំគិតថាពួកគេនឹងបរាជ័យ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី