លោក Capello ៖ Rooney បានបាត់បង់អ្វីៗគ្រប់យ៉ាងមុនពេលផ្លាស់ទៅកាន់អាមេរិក

6408

ខ្សែប្រយុទ្ធ Wayne Rooney បានបាត់បង់អ្វីគ្រប់យ៉ាងមុនពេលផ្ទេរទៅកាន់ក្របខ័ណ្ឌ Major League Soccer ដែលជាលីគកំពូលរបស់សហរដ្ឋអាមេរិក នេះបើយោងតាមសម្ដីរបស់លោក Fabio Capello ។ ក្រោយចំណាយរយៈពេល ១៣ ឆ្នាំ និងបានបំបែកកំណត់ត្រានៅក្នុងកីឡដ្ឋាន Old Trafford ក្នុងនាមជាកីឡាកររកគ្រាប់បាល់នាំមុខគ្រប់ពេលវេលារបស់ក្លឹប បិសាចក្រហម Manchester United ត្រូវបានអនុញ្ញាតឱ្យចាកចេញដោយលោក Jose Mourinho កាលពីរដូវក្តៅ ២០១៧ ។

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានសម្រេចវិលត្រឡប់ទៅកាន់អតីតក្លឹបយុវជនរបស់ខ្លួនវិញដោយចូលរួមជាមួយកីឡដ្ឋាន Goodison Park ប៉ុន្តែការវិលត្រឡប់ទៅកាន់ជាលើកទីពីរវិញនេះមិនទទួលបានផ្លែផ្កែអ្វីទាំងអស់ ។ Rooney ត្រូវបានចំណាយពេលអស់មួយរដូវកាលនៅលើទឹកដី Merseyside មុនពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២១ ជាមួយក្លឹប D.C United ។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Capello ជឿជាក់ថា Rooney ត្រូវការការផ្លាស់ប្តូរអ្វីមួយនៅពេលដែលគាត់បានជាប់គាំងនៅឯក្លិប Everton ហើយបាត់បង់គុណភាពជាច្រើនដែលពីមុនរូបគេធ្លាប់ជានិមិត្តរូបនៃក្របខ័ណ្ឌ Premier League ។

បុរសសញ្ជាតិអ៊ីតាលីវ័យ ៧២ ឆ្នាំរូបនេះបាននិយាយនៅក្នុងកម្មវិធី Laureus World Sports Awards នៅប្រទេសម៉ូណាកូថា៖ ” Rooney គឺជាកីឡាករដ៏ល្អ ប៉ុន្តែខ្ញុំបានឃើញរដូវកាលនៅពេលដែលគាត់វិលត្រឡប់ទៅកាន់អេវើតុនវិញ ហើយគាត់ធ្វើមិនបានល្អទាល់តែសោះ ” ។

លោក Fabio Capello បន្តថា៖ ” គាត់លេងនៅលើទីលានដូចជាមនុស្សម្នាក់ផ្សេងទៀត ។ គាត់មិននៅជាមួយក្រុម ។ វាមិនមែន Rooney ដែលខ្ញុំចងចាំនោះទេ ទាំងការប្រយុទ្ធ និងល្បឿន គឺគ្មានអ្វីទាំងអស់ ។ គាត់បានបាត់បង់អ្វីទាំងអស់ដែលជាលក្ខណៈរបស់គាត់ ។ គាត់បានសម្រេចចិត្តទៅអាមេរិច ។ បាល់ទាត់ខុសគ្នាវាជាបទពិសោធថ្មី ហើយកីឡាករអ៊ីតាលីជាច្រើនចូលទៅទីនោះ គឺនៅចុងបញ្ចប់នៃអាជីពរបស់ពួកគេ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី