កក្រើក!! ជំនួបធំបំផុតក្នុងវគ្គ ១៦ ក្រុមចុងក្រោយ UCL មកដល់ហើយ Juventus ប៉ះ AT Madrid

19914
  • ការទទឹងរងចាំអស់រយះពេលយូរបានមកដល់ហើយគឺជំនួបរវាងក្លឹប Juventus ជាមួយនឹងក្លឹប Atletico Madrid ឬការប៉ះគ្នារវាង Cristiano Ronaldo និង Antoine Griezmann ក្នុងជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ។

    មនុស្សទូទាំងពិភពលោកបានទទឹងរងចាំជាយូរណាស់មកហើយគឺជំនួបដ៏ធំបំផុតក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ Champions League ការប្រកួតរវាងក្លឹបយក្សរបស់អ៊ីតាលី សេះបង្កង់ Juventus ប៉ះជាមួយក្លឹបយក្សរបស់អេស្ប៉ាញ Atletico Madrid ក្នុងជើងទីមួយ ។

    ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹប Juventus និងត្រូវធ្វើដំណើរទៅកាន់កាន់ទឹកដីប្រទេសអេស្ប៉ាញដោយត្រូវទៅជួបជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ UEFA Europa League ក្លឹប AT Madrid នៅរាត្រីនេះនាវេលាម៉ោង ៣ៈ០០ ទាបភ្លឺក្នុងកីឡដ្ឋានដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ចំនួន ៦៨,០០០ នាក់ Wanda Metropolitano ដែលនេះជាជំនួបជើងទីមួយនៃវគ្គ ១៦ ក្រុមចុងក្រោយ ។

    ខណះក្នុងព្រឹកយប់នេះក៏មានការប្រកួត ១ គូរទៀតផងដែរ គឺជំនួបរវាងក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក្លឹបមេឃខៀវ Manhester City ត្រូវធ្វើដំណើរទៅជួបជាមួយក្រុមខ្លាំងរបស់អាល្លឺម៉ង់ក្លឹប Schalke 04 នាវេលាម៉ោង ៣ៈ០០ ទាបភ្លឺដូចគ្នានឹងគូរខាងលើដែរ ៕

    តោះសាកទស្សន៍ទាយលេងៗទាំងអស់គ្នាថាតើ ជំនួបរវាង ២ គូរនេះក្រុមណាមួយទទួលបាន ៣ ពិន្ទុ ឬក៏ស្មើរគ្នាដូចជា ២ គូរព្រឹកមិញ?

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី