ស៊ែរមួយ!!! បើបន្តឈ្នះក្នុងរាត្រីនេះ U-22 កម្ពុជានឹងឡើងទៅវគ្គពាក់ណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ

9923

បន្ទាប់ពីទទួលជ័យជម្នះក្នុងជំនួបដំបូងលើក្រុមខ្លាកំណាច់ម៉ាឡស៊ី ក្នុងលទ្ធផល ១ ទល់នឹង ០ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ របស់យើងនឹងត្រូវបន្ដជួបជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម ២២ ឆ្នាំ នារាត្រីនេះក្នុងពានរង្វាន់ AFF U22 LG CUP 2019 ។

កាលពីថ្ងៃទី ១៨ ខែ កុម្ភះ ក្រុមគោព្រៃកម្ពុជាបានស្គាល់ពាក្យឈ្នះជាលើកដំបូងក្នុងប្រវត្តិស្រស្ត្ររបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០០៥ មក និងក៏មានឱកាសឈរនៅកំពូលតាងពូល B បណ្ដោះអាសន្នថែមទៀតផង បន្ទាប់ពីបំបាក់ក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ២២ ឆ្នាំ ក្នុងលទ្ធផល ១-០ ។

ខណះការប្រកួតទីពីរ ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ របស់កម្ពុជាយើងនឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ របស់មីយ៉ាន់ម៉ា នាវេលាម៉ោង ៦ៈ៣០ នាទីយប់នេះ ខណះសបុត្រចូលទស្សនាមានលក់នៅពហុកីឡដ្ឋានផ្ទាល់ ដោយមានចំនួន ២ ប្រភេទ ៖ កន្លែងអត់កំបូល ៥,០០០ រៀល និងកន្លែងមានកំបូល ( VIP ) ១០,០០០ រៀល ។ សូមបងប្អូនទាំងអស់អញ្ជើញទៅទស្សនាដោយផ្ទាល់ដើម្បីជាកម្លាំងលើកទឹកចិត្តក្រុមកីឡាករយើង ដើម្បីជម្រុញឲ្យវិស័យកីឡារបាល់ទាត់កម្ពុជាយើងឆ្ពោះទៅរកភាពរីកចម្រើន ។

ប្រសិនបើក្នុងជំនួបលើកទីពីរនេះ ក្រុមគោព្រៃជំទង់កម្ពុជាបន្តទទួលជ័យជម្នះទៀតនោះ U22 កម្ពុជាយើងនឹងមានឱកាសឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U22 LG CUP 2019 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជាចាំតាំងពីយើងចូលរួមប្រកួតដណ្ដើមពានរង្វាន់យុវជនតំបន់អាស៊ានមួយនេះ ។

សូមរំលឹកផងដែរថា កម្ពុជាយើងបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតប្រជែងដណ្ដើមពានរង្វាន់យុវជនតំបន់អាស៊ានអាយុក្រោម ២២ ឆ្នាំ AFF U22 LG CUP 2019 ដោយមានចំនួន ៨ ប្រទេសចូលរួមប្រកួតប្រជែង ដូចជា៖ វៀតណាម , មីយ៉ាន់ម៉ា , ហ្វីលីពីន , ទីម័រខាងកើត , ថៃ , ម៉ាឡេស៊ី ,ឥណ្ឌូនេស៊ី និងកម្ពុជាយើងដែលជាម្ចាស់ផ្ទះ ៕

ដោយ៖តារា

រូបភាព៖ FFC

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី