ធនាគារកសិកម្មរបស់ថៃផ្តល់កម្ចីទិញរថយន្តដឹកសំណល់អំពៅ បញ្ចៀសការដុតនៅចំការនាំឲ្យបំពុលបរិស្ថាន

11366
  • ធនាគារកិច្ចសហប្រតិបត្តិការកសិកម្មរបស់ថៃ ហៅកាត់ថា BAAC បានសម្រេចផ្តល់កម្ចី ៦ ពាន់លានបាត សម្រាប់សហគ្រាសសហគមនិងកិច្ចសហការលើវិស័យកសិកម្ម ដើម្បីទិញរថយន្តសម្រាប់ដឹកជញ្ជូនសំណល់កសិផលពីវាលស្រែ បញ្ចៀសការដុតសំណល់ទាំងនោះ នាំឲ្យមានការបំពុលបរិស្ថាន ។

    រថយន្តដែលត្រូវទិញទាំងនោះ សម្រាប់ដំណាំអំពៅជាដើម ដោយមានតម្លៃប្រមាណជាង ១០ លានបាត ក្នុងមួយគ្រឿង ហើយ ធនាគារគ្រប់គ្រងដោយក្រសួងហិរញ្ញវត្ថុថៃមួយនេះត្រូវផ្តល់កម្ចីសម្រាប់ការសម្រួលបញ្ជាទិញ នេះបើតាមលោក Apirom Suprasert ប្រធានធនាគារ ។

    លោកបញ្ជាក់ដែរថា សម្រាប់លក្ខខណ្ឌសម្រាប់ការខ្ចីនេះ អ្នកខ្ចីត្រូវតែមានរោងចក្រអំពៅ ហើយត្រូវគិតការប្រាក់ ៤ ភាគរយ ក្នុង ១ ឆ្នាំ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវជួយ ២ ភាគរយ សម្រាប់រយៈពេល ៣ ឆ្នាំ ។ កម្ចីនេះត្រូវបានគេជឿជាក់ថា នឹងជួយកាត់បន្ថយការដុតសំណល់ដើមអំពៅ និងសំណល់កសិផលផ្សេងៗទៀត នៅទីវាលដំណាំ ព្រោះថាការដុតនេះកំពុងបំពុលបរិយាកាសធ្ងន់ធ្ងរនៅប្រទេសថៃ ៕

    ដោយ៖តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី