ចិនមានផែនការសាងសង់ស្ថានីយស្រូបថាមពលព្រះអាទិត្យនៅទីអវកាសនាឆ្នាំ ២០២១ ខាងមុខ

28275
  • ប្រទេសចិនមានគម្រោងប្រកបដោយមហិច្ឆតាធំធេងបំផុតមួយ នោះគឺការសាងសង់បណ្តាញស្ថានីយទាញយកថាមពលពន្លឺព្រះអាទិត្យ ដែលនឹងត្រូវបញ្ជូនទៅកាន់ទីអវកាស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យា និងវិទ្យាសាស្រ្តចិន ។

    ប្រសិនបើគម្រោងខាងលើទទួលបានជោគជ័យ វានឹងអាចជួយបំពេញតម្រូវការផ្នែកថាមពលនៅក្នុងប្រទេសចិន ដែលកំពុងតែកើនឡើងខ្លាំង ក៏ដូចជាផ្តល់ឲ្យវិស័យអវកាសចិននូវធនធានច្រើនគ្រប់គ្រាន់ សម្រាប់កិច្ចប្រឹងប្រែងសិក្សាស្រាវ ជ្រាវ និង រុករកនៅក្នុងទីអវកាស ។

    ប្រភពបន្តថា ស្ថានីយទាញយកថាមពលពន្លឺព្រះអាទិត្យដំបូងគេ បានចាប់ផ្តើមដំណើរការសាងសង់កាលពីប៉ុន្មានសប្តាហ៍មុន នៅឯទីក្រុង Chongqing ភាគនិរតី ខណៈនៅចន្លោះឆ្នាំ ២០២១ និងឆ្នាំ ២០២៥ ចិនរំពឹងថា នឹងអាចបញ្ជូនស្ថានីយខ្នាតតូច និងមធ្យមឡើងទៅកាន់ទីអវកាស ព្រមទាំងស្ថានីយដែលមានកម្រិតផលិតអគ្គីសនីទំហំ ១ មេហ្គាវ៉ាត់នៅអំឡុងឆ្នាំ ២០៣០ ឬយូរជាងនេះ ដើម្បីផ្គត់ផ្គង់ថាមពលសម្រាប់ការប្រើប្រាស់នៅលើផែនដី ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី