ម៉ុងហ្គោលីទទួលចំណូលបានជាង ១៦៩ លានដុល្លារពីការនាំចេញធ្យូងទៅចិនកាលពីខែមករា

22429
  • ប្រទេសម៉ុងហ្គោលីរកចំណូលបាន ១៦៩.២ លានដុល្លារអាមេរិក ពីការនាំចេញធ្យូងចូលទៅក្នុងប្រទេសចិន កាលពីខែមករា ២០១៩ នេះបើតាមរដ្ឋបាលគយរបស់ម៉ុងហ្គោលីបានឲ្យដឹង កាលពីថ្ងៃទី ១៩ កុម្ភះ ។

    ប្រទេសស្ថិតក្នុងទ្វីបអាស៊ីមួយនេះបានចាំចេញធ្យូង ២.១ លានតោន កាលពីខែមករា ក្នុងនោះភាគច្រើនលើសលប់ទៅប្រទេសចិន ហើយកើនឡើងប្រមាណ ១៩២០០០ តោន បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ។

    ធ្យូងគឺជាផលិតផលនាំចេញដ៏សំខាន់របស់ម៉ុងហ្គោលី ដោយប្រទេសនេះបាននាំចេញបាន ៣៦.៥ លានតោន កាលពីឆ្នាំ ២០១៨ ឈានដល់ចំណុចកំពូលគ្រប់ពេល ។ ប្រទេសម៉ុងហ្គោលីបានកំណត់ផែនការថា នឹងបង្កើនការនាំចេញធ្យូងឲ្យបាន ៤០ លានតោន ចាប់ពីឆ្នាំ ២០១៩ នេះទៅ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី