វិនិយោគបរទេសក្នុងក្រុងហូជីមីញមានទំហំ ៦ ពាន់លានដុល្លារ តាមរយៈប្រតិបត្តិការ M&A កាលពីឆ្នាំ ២០១៨

45221
  • អាជ្ញាធរក្រុងហូជីមីញបានឲ្យដឹងកាលពីថ្ងៃទី ១៩ កុម្ភះម្សិលមិញថា ទីក្រុងរបស់វៀតណាមួយនេះបានផ្តល់អាជ្ញាប័ណ្ណវិនិយោគបរទេសក្នុងទំហំទឹកប្រាក់ ៦ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៨ ក្នុងនោះ តាមរយៈប្រតិបត្តិការ M&A ឬ សកម្មភាពច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា និងការទិញយកក្រុមហ៊ុន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ ។

    ទីក្រុង ហូជីមីញ បច្ចុប្បន្ននេះ មានគម្រោងវិនិយោគបរទេស ៨,១១២ គម្រោង ជាមួយនឹងទុនវិនិយោគចុះបញ្ជីជិត ៤៥ ពាន់លានដុល្លារអាមេរិក ។

    កាលពីខែមករា វៀតណាមបានផ្តល់អាជ្ញាប័ណ្ណវិនិយោគបរទេសចំនួន ២២៦ គម្រោង ជាមួយនឹងទុន ៨០៥ លានដុល្លារអាមេរិកមកពីប្រទេស និងតំបន់ចំនួន ២០ បន្តកើនឡើងជាង ៣៦ ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ នេះបើតាមទីភ្នាក់ងារវិនិយោគបរទេសរបស់វៀតណាមបានឲ្យដឹង ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី