James Rodriguez ៖ ខ្ញុំមានអ្វីៗគ្រប់យ៉ាងនៅម៉ាឌ្រីដដូចជាផ្ទះរបស់ខ្ញុំនិងមនុស្សជាទីស្រលាញ់

12180

ថ្លែងបន្ទាប់ពីទទួលលទ្ធផលបានត្រឹមតែស្មើរគ្នារវាងក្លិប Bayern Munich ជាមួយ Liverpool នៅឯកីឡដ្ឋាន Anfield កីឡាករ James Rodriguez បានបើកចិត្តក្នុងការវិលត្រឡប់របស់ក្លិប Real Madrid វិញ ។

អណាគតរបស់ខ្សែបម្រើសញ្ជាតិកូឡុំប៊ី James Rodriguez ត្រូវបានគេកំណត់ថានឹងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ក្នុងមួយរយះចុងក្រោយនេះ ហើយការវិលត្រឡប់ទៅកាន់កីឡដ្ឋាន Estadio Santiago Bernabeu វិញគឺជាអ្វីដែលកីឡាកររូបនេះចង់បានធ្វើ ខណះមានក្លឹបជាច្រើនចង់បានរូបគេដូចជាក្លឹបកាំភ្លើងធំ Arsenal និង សេះបង្កង់ Juventus ជាដើម ។

ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះបានបញ្ជាក់ប្រាប់ Cadena SER ថា៖ ” នៅក្នុងទីក្រុងម៉ាឌ្រីតខ្ញុំមានអ្វីគ្រប់យ៉ាងដូចជាផ្ទះរបស់ខ្ញុំ និងមនុស្សដែលស្រឡាញ់ខ្ញុំ ។ យើងនឹងត្រូវមើលអ្វីដែលនឹងកើតឡើង ប៉ុន្តែនៅពេលនេះខ្ញុំមានកិច្ចសន្យាជាមួយក្លឹប Bayern Munich ។ ខ្ញុំគ្រាន់តែចង់បញ្ចប់រដូវកាលនេះ ហើយយើងនឹងឃើញអ្វីដែលនឹងកើតឡើង ។ ខ្ញុំនៅតែរក្សាទំនាក់ទំនងជាមួយកីឡាកររបស់ក្លិប Real Madrid ” ។​

James Rodriguez ត្រូវបានក្លឹបយក្សរបស់អាល្លឺម៉ង់ Bayern Munich ខ្ចីជើងចំនួន ២ រដូវកាលពីក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid កាលពីរដូវក្ដៅ ២០១៧ ខណះកិច្ចសន្យាខ្ចីជើងរបស់គេនឹងត្រូវអស់សុពលភាពនៅក្នុងខែមិថុនាខាងមុខនេះ ហើយអណាគតរបស់ Jame នៅតែស្ថិតជាសំណួរដ៏ដែល ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី