បន្ទាប់ស្មើរលោក Klopp ថា៖ វាមិនមែនជាលទ្ធផលនៃក្តីសុបិន្តនោះទេ ប៉ុន្តែវាជារឿងល្អមួយ

11884
  • លោក Jurgen Klopp បាននិយាយថាលោកពិតជាសប្បាយចិត្តជាមួយនឹងលទ្ធផលស្មើគ្នា ០-០ រវាងក្លឹប Liverpool ទល់នឹងក្លឹប Bayern Munich បើទោះបីជាពួកគេមិនអាចបង្ហាញភាពខ្លាំងរបស់ខ្លួនយ៉ាងក៏ដោយ ។ Liverpool និង Bayern Munich មិនអាចស៊ុតបញ្ចូលទីបាននោះឡើយនៅក្នុងកីឡដ្ឋាន Anfield នៅក្នុងជំនួបដ៏សំខាន់ជើងទី ១ នៃក្របខ័ណ្ឌ Champions League ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ។

    កីឡាករ Sadio Mane និង Mohamed Salah ស្ថិតក្នុងចំណោមកីឡាករដែលមានឱកាសស៊ុតច្រើនជាងគេ ប៉ុន្តែនៅតែមិនអាចជួយឲ្យក្រុមហង្សក្រហម Liverpool ទទួលបានគ្រាប់នៅចំពោះមុខក្រុមអ្នកគាំទ្ររបស់ខ្លួន ។ ការប្រកួតជើងទីពីរដែលជំនួបកាត់សេចក្ដីថាក្រុមណានឹងអាចឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Allianz Arena របស់ក្លឹប Bayern Munich នាថ្ងៃទី ១៤ ខែ មីនា ។

    លោក Klopp បាននិយាយប្រាប់ BT Sport ថា៖ ” យើងអាចលេងបានល្អប្រសើរ ហើយយើងគួរតែលេងបានល្អជាងនេះ ។ វាដូចនេះ វាគឺជាការប្រកួតដ៏ធំមួយ ខ្ញុំមិនអាចចាំបានឱកាសនៅជើងទីពីរសម្រាប់ក្រុមពីរនោះទេ ។ យើងត្រូវបង្កើតមូលដ្ឋានមួយដែលយើងអាចប្រើនៅជើងទីពីរ ” ។

    លោកបន្តថា៖ ” វាមិនមែនជាលទ្ធផលនៃក្តីសុបិន្តនោះទេ ប៉ុន្តែវាជារឿងល្អហើយយើងអាចធ្វើការជាមួយវាបាន ។ រឿងជាច្រើនពិតជាល្អណាស់ យើងលេងទល់នឹងក្រុមដ៏ឆ្នើម ហើយរាល់កំហុសដែលអ្នកធ្វើអាចបង្កឱ្យមានបញ្ហាធំបាន ខ្ញុំមិននៅលើព្រះច័ន្ទនោះទេ ប៉ុន្តែខ្ញុំពិតជាមិនអីទេជាមួយការប្រកួត ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី