Allegri ៖ Ronaldo ផ្តល់នូវអត្ថប្រយោជន៍ខ្លាំងណាស់ដល់ Juventus សម្រាប់ក្របខ័ណ្ឌ UCL

38820
  • គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri បានដឹងយ៉ាងច្បាស់ថាកីឡាករ Cristiano Ronaldo បានផ្តល់ឱ្យក្រុមរបស់គាត់នូវអត្ថប្រយោជន៍ខ្លាំងនៅក្នុងក្របខ័ណ្ឌ Champions League ប៉ុន្តែគាត់បានព្រមានដល់កូនក្រុមរបស់លោកថាមិនអាចពឹងផ្អែកទៅលើតែតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះពេកនោះទេ ។

    Cristiano Ronaldo បានធ្វើឱ្យមានការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីក្លឹប Real Madrid ទៅកាន់ក្លឹប Juventus កាលពីខែកក្កដា ក្នុងតម្លៃខ្លួន ១១២ លានអឺរ៉ូ បន្ទាប់ពីជួយឲ្យក្លឹបយក្សរបស់អេស្ប៉ាញមួយនេះលើកពានរង្វាន់ Champions League ចំនួន ៣ ឆ្នាំជាប់ៗគ្នា ។ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះនៅតែបង្ហាញទម្រង់លេងដ៏អស្ចារ្យចាប់តាំងពីចាកចេញពីក្របខ័ណ្ឌ La Liga ដោយស៊ុតបញ្ចូលទីបានចំនួន  ១៩ គ្រាប់នៅក្នុងការប្រកួតចំនួន ២៤ លើកនៃក្របខ័ណ្ឌ Serie A ។ មនុស្សជាច្រើនបាននិយាយថាការចុះហត្ថលេខាលើកីឡាករ Ronaldo នឹងធ្វើឱ្យ Juventus ក្លាយជាជើងឯកក្របខ័ណ្ឌ Champions League នៅរដូវកាល ២០១៨-១៩ នេះ ។

    លោក Allegri បានបញ្ជាក់ថាវត្តមានរបស់ Ronaldo ពិតជាផ្តល់ឱ្យ Juventus នៅឥទ្ធិពលក្នុងពានរង្វាន់ UCL ប៉ុន្តែគាត់ក៏មានការប្រុងប្រយ័ត្នចំពោះក្រុមផងដែរ ខណៈដែលពួកគេនឹងត្រូវប្រឈមមុខនឹងក្លឹប Atletico Madrid នៅក្នុងកីឡដ្ឋាន Wanda Metropolitano នៅក្នុងការប្រកួតជើងទី ១ នៃវគ្គ ១៦ ចុងក្រោយនារាត្រីនេះ ។

    លោក Allegri បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ ” វាមិនមែនជាសំណួរនៃកាតព្វកិច្ចឡើយ ។ ក្របខ័ណ្ឌ Champions League គឺជាគោលដៅមួយ ។ អ្នកត្រូវលេងឱ្យបានល្អនិងមានសំណាង ។ ការដែលមាន Ronaldo ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ប៉ុន្តែវាគឺជាក្រុមដែលត្រូវលេងការប្រកួតសំខាន់ៗ ។ Ronaldo គឺល្អបំផុតនៅក្នុងពិភពលោក ហើយអ្នកមានឱកាសច្រើនដើម្បីឈ្នះវាជាមួយគាត់ ប៉ុន្តែអ្នកមិនឈ្នះដោយស្វ័យប្រវត្តិទេ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី