ជ័យយោរកម្ពុជា!! កម្ពុជា ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិបន្ទាប់ពីបំបាក់មីយ៉ាន់ម៉ា

28312
  • ក្រុមជម្រើសអាយុក្រោម ២២ របស់កម្ពុជា បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់យុវជនតំបន់អាស៊ាន AFF U22 LG CUP 2019 ជាប្រវត្តិសា្តស្ត្រ បន្ទាប់ពីបំបាក់ក្រុមជម្រើសជាតិអាយុក្រោម ២២ របស់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២-០ ។

    នៅក្នុងតង់ទី ១ ក្រុមជម្រើសជាតិកម្ពុជាយើងបង្ហាញទម្រង់លេងល្អមែនទែន ដោយបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមជម្រើសជាតិមីយ៉ាន់ម៉ា និងមានឱកាសទទួលបាល់ពិន័យ ១១ ម៉ែត្រស៊ុតដោយខ្សែការពារ អ៊ុក សុវណ្ណ ប៉ុន្តែត្រូវបានអ្នកចាំទីរបស់ មីយ៉ាន់ម៉ា រារាំងបាន ហើយកម្ពុជានៅបន្តសម្រុករហូតដល់អាចរកបាន ១ គ្រាប់ដោយខ្សែការពារ យ៉ើ សាហ្វី រួចក៏លទ្ធផលនេះរក្សារហូតដលចប់តងទី ១ ។

    ចូលដល់តង់ទី ២ ក្រុមទាំងបានវាយបកគ្នាទៅវិញទៅមក ខណះកម្ពុជាយើងមានឱកាសស៊ុតបាន ១ គ្រាប់ទៀតដោយខ្សែការពារ ស៊ិន សុផាណាត់ ហើយ ២ គ្រាប់នេះបានជួយឲ្យកម្ពុជាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U22 LG CUP 2019 ជាប្រវត្តិសាស្ត្ររបស់ខ្លួន បើទោះបីនៅសល់ ១ ប្រកួតទៀតយ៉ាងណាក៏ដោយ ។

    ក្រុមជម្រើសកម្ពុជាអាយុក្រោម ២២ និងត្រូវប៉ះជាមួយក្រុមណាមួយនៅក្នុងពូល A រវាងក្រុមជម្រើសជាតិថៃអាយុក្រោម ២២ ឆ្នាំ ឬ ក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ២២ ឆ្នាំ ខណះស្អែក វៀតណាម និង ថៃ ត្រូវប៉ះដើម្បីស្វែងរកក្រុមលេខ ១ និងលេខ ២ ក្នុងពូល A ចំណែកឯកម្ពុជាយើងត្រូវប៉ះក្រុមខ្លាំង ឥណ្ឌូនេស៊ី នាថ្ងៃទី ២២ ខែ កុម្ភះ វេលាម៉ោង ៦ៈ០០ នាទីយប់ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី