ចប់ពូដូ!!! Juventus ទួកសាច់របស់ A.Madrid ប្រឈមនឹងធ្លាក់ចេញពី UCL ត្រឹមវគ្គ ១៦ ចុងក្រោយ(VDO)

6445

ការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ត្រូវបានបញ្ចប់ការពីព្រឹកយប់មិញនេះ ខណះ Juventus បានភ្លាត់ចាញ់ក្លឹប Atletico Madrid ក្នុងលទ្ធផល ០ ទល់នឹង ២ ។

ក្រុមម្ចាស់ផ្ទះក្លឹប Atletico Madrid  បានបំបាក់ក្រុមភ្ញៀវមកពីអ៊ីតាលីក្លឹបដែលមានរហ័សនាមថាស្ត្រីចំណាស់ Juventus ក្នុងលទ្ធផល ២-០ ខណះចំនួន ២ គ្រាប់នេះសុទ្ធសឹងរកបានដោយខ្សែការពារ ដោយ ១ រកបានដោយខ្សែការពារសញ្ជាតិ Jose Gimenez នៅនាទីទី ៧៨ ចំណែកគ្រាប់ទី ២ ស៊ុតបញ្ជូលទីដ៏ល្អពីខ្សែការពារចាស់វស្សា Diego Godin នៅនាទីទី ៨៣ ហើយ ២ គ្រាប់នេះជួយឲ្យ AT Madrid ទទួលបាន ៣ ពិន្ទុ និងមានភាគរយខ្ពស់ក្នុងការឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ។

ខណះការប្រកួតជើងទីពីរ និងត្រូវធ្វើឡើងនៅថ្ងៃទី ១៣ ខែ មីនា ក្នុងទឹកដីប្រទេសអ៊ីតាលីនៅកីឡដ្ឋាន Allianz របស់ក្លឹបសេះបង្កង់ Juventus ដែលជាការប្រកួតកាត់សេចក្ដីថាក្រុមណានឹងត្រូវឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ៕

តោះទៅទស្សនាវិដេអូ Highlight ទាំងអស់គ្នា៖

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី