លោក Zidane ថា Morata ​គិត​បែប​នេះ​គឺ​ខុសទាំង​ស្រុង​

51622
  • Zinedine Zidane យល់​ថា Alvaro Morata គួរតែ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​ជាង​នេះ នៅ​ពេល​ដែល​គាត់លេង​នៅ Real Madrid ។
    Morata បាន​ផ្ទេរ​ចេញ​ពី Real កាលពី​រដូវកាល​ក្តៅ ដើម្បី​ទៅ​ចូលរួម​ជា​មួយ Chelsea ក្នុងតម្លៃ​ខ្លួន ៥៨ លាន​ផោន ហើយ​បាន​លើក​ឡើង​ថា គាត់​តែងតែ​មាន​អារម្មណ៍​ថា​គាត់​មិន​ត្រូវបាន​ដាក់​ឲ្យ​ចូលលេង​នៅ​ក្នុង​ការ​ប្រកួត​សំខាន់ៗ​ឡើយ ហើយ​ជា​ញឹកញាប់​តែង​តែ​លេង «ជា​កីឡាករ​បម្រុង​»។

    Related image

    គាត់​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​បាន​លេង​នៅ​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​នៅ​ក្រប​ខណ្ឌ Champions League ឬ​ពេល​ប៉ះ​ជាមួយ Barcelona, Atletico, Sevilla និង Valencia ទេ»។
    ប៉ុន្តែ​អ្នក​ចាត់​ការ​ទូទៅ​របស់ Real Madrid លោក Zidane យល់​ថា ការ​គិត​បែប​នេះ​គឺ​ខុសទាំង​ស្រុង​។
    Zidane បាន​និយាយ​ថា៖ «ពួកគេ​ប្រហែល​ជា​គិត​ថា មាន​ការ​ប្រកួត​មួយ​ចំនួន​សំខាន់​ជាងការ​ប្រកួត​ផ្សេង​ទៀត​ហើយ ប៉ុន្តែ​ពួក​គេ​នឹង​យល់​ខុស ប្រសិន​បើ​គេ​គិត​បែប​នេះ​»។

    Image result for Zinedine Zidane with Alvaro Morata

    «មិនមាន​ការ​ប្រកួត​ណា​សំខាន់​ជាង​ការ​ប្រកួត​ណា​នោះ​ទេ មាន​តែ​ស្ថានភាព​ដែល​អ្នកត្រូវលេង​នៅ​ក្នុង​ក្រុម នៅ​ក្នុង​ប្រព័ន្ធ​ដែល​មាន​លក្ខណៈ​ខុស​គ្នា​»។
    «កីឡាករ​ទាំងអស់​ចង់​លេង​ជាមួយ PSG ជាង​លេង​នៅ​ក្នុង​ការប្រកួត​របស់​យើង​ជាមួយ​នឹងក្រុម​នៅ La Liga ដែល​អាច​មាន​ចំណាត់​ថ្នាក់​នៅ​ក្រោម​យើង​»។

    Image result for Alvaro Morata

    «បើ​មើល​ទៅ វា​ហាក់​ដូចជា​ជាក់​ស្តែង​បែប​នេះ​មែន ប៉ុន្តែ​ប្រសិន​បើ​យើង​ចាប់​ផ្តើម​គិត​បែបនេះ នោះ​យើង​នឹង​បង្កើត​កំហុស​»។
    «អ្វីដែល​សំខាន់​គឺ​កីឡាករ​ត្រូវ​មាន​អារម្មណ៍​ថា ពួក​គេ​មាន​សារៈសំខាន់​នៅ​ក្នុង​ក្រុម​។ ប្រសិន​បើ​អ្នក​ចូល​លេង ២០ ឬ ៣០ ឬ ៤០ ប្រកួត នោះ​អ្នក​បាន​ចូល​រួម​ក្នុង​ជ័យ​ជម្នះ​នៅ​លីគ​ហើយ ដែល​ជា​អ្វី​ដែល Morata បាន​ធ្វើ​កាល​ពី​រដូវ​កាល​មុន​»។
    «គាត់​ត្រូវ​គិត​អំពី​វា​ក្នុង​ផ្លូវ​ផ្សេង ហើយ​សំឡឹង​មើល​វា​ដូចជា​គាត់​បាន​លេង និង​បាន​ចូល​រួមចំណែក​ដល់​ជោគជ័យ​របស់​ក្រុម​ដូច្នេះ​ដែរ​»។

    ដោយ៖ តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី