បទ​ថ្មី ដួង វីរសិទ្ធ ស្រទន់​យ៉ាង​នេះ ស្ដាប់​មុន​ចូល​គេង​យក​

47775
  • ក្រោយ​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មុន នៅ​ពេល​នេះ ដួង វីរសិទ្ធ ទើប​បាន​ចេញ បទ​ចម្រៀង​មួយ​បទ​រៀប​រាប់​ពី​ទឹក​ដី​របស់​មហាអំណាច​លេខ​១​មួយ​ថ្មី​ៗ។ បទ​នេះ មាន​ចំណង​ជើង​ថា “កុលាប​ដង​​ស្ទឹង​ឡូវ៉ែល” ដែល​លោក​និពន្ធ​ឡើង​ជា​ពិសេស ភ្ជាប់​អនុស្សាវរីយ៍ និង​ផ្ញើ​ក្ដី​នឹក​រលឹក​ទៅ​មិត្តភ័ក្ដិ បង​ប្អូន​ដែល​រស់​នៅ​ទីក្រុង​ទ្បូវែល រដ្ឋ​ម៉ាសាឈូសេត និង​អង្គការ IKAREដែល​បាន​ចូល​រួម​គាំទ្រ​បេសកកម្ម​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក​កន្លង​មក។

    ចំណុច​ដែល​គួរ​ចាប់​អារម្មណ៍ គឺ​បទ​ចម្រៀង​ថ្មី​ៗ​មួយ​នេះ ដួង វីរសិទ្ធ រំលេច​នូវ​ទឹក​ដម​សំឡេង​ផ្អែម​ស្រទន់ ស័ក្ដិសម​ជា​បទ​ដែល​ប្រិយមិត្ត​គួរ​ស្ដាប់​មុន​ចូល​និន្ទ្រា។

    តោះ…ស្ដាប់​ទាំង​អស់​គ្នា!!!

     

     

    អត្ថបទ៖ ទារិកា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី