បន្ទាប់ពីចាញ់ Ronaldo បង្ហាញកាយវិការឌឺដាក់អ្នកគាំទ្រ AT Madrid គ្រាន់តែឃើញស្ទើរក្អួតឈាម

13179
  • កីឡាករ Cristiano Ronaldo បានបង្ហាញការមិនសប្បាយចិត្តរបស់ខ្លួននៅពេលដែលក្លឹប Atletico Madrid បានផ្តួលក្រុម Juventus របស់ខ្លួនក្នុងជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ដោយបានធ្វើឲ្យម្ចាស់ពាន Ballon d’Or  ៥ សម័យកាលរូបនេះទប់អារម្មណ៍មិនបានដោយបានបង្ហាញកាយវិការ និងបោះពាក្យប៉ុន្មានម៉ាត់ដាក់ធ្វើឲ្យក្រុមយក្សរបស់អេស្ប៉ាញមួយនេះស្ទើរក្អួតឈាម ។

    ក្រុមរបស់លោក Diego Simeone បានយកឈ្នះក្រុមម្ចាស់ជើងឯកអ៊ីតាលីក្នុងលទ្ធផល ២-០ នៅក្នុងកីឡដ្ឋាន Wanda Metropolitano តាមរយៈការស៊ុតបញ្ចូលទីពីសំណាក់ខ្សែការពារ Jose Gimenez និង Diego Godin នៅក្នុងរាត្រីដ៏ចម្រូងចម្រាសជុំវិញវិដេអូជំនួយការអាជ្ញាកណ្ដាល (VAR) ។ ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំ Cristiano Ronaldo បានវិលត្រលប់មកធ្វើការប្រកួតនៅក្នុងទីក្រុង ម៉ាឌ្រីដ ជាលើកដំបូងចាប់តាំងពីការផ្ទេររចេញពីក្លិបអធិរាជស Real Madrid ទៅកាន់ទីក្រុង Turin ក្នុងតម្លៃខ្លួន ១១២ លានអឺរ៉ូ ។

    បន្ទាប់ពីចប់ការប្រកួត Ronaldo បានធ្វើដំណើរចាកចេញចំពោះមុខអ្នកការសែតជាច្រើននិងបានឈ្លាតឌឺដាក់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ដោយបានលើកម្រាមដៃ ៥ រួចធ្វើដៃជាលេខសូន្យនិងនិយាយថា៖ ” ខ្ញុំមានក្របខ័ណ្ឌ Champions League ចំនួន ៥ អ្នក ( Atletico Madrid ) គ្មានទេ ” ។

    សូមរំលឹកផងដែរថា​ ការប្រកួតជើងទីពីរដែលជាជំនួបកាត់សេចក្ដីនឹងត្រូវធ្វើឡើងនៅក្នុងទឹកដីរបស់​ Juventus នៅកីឡដ្ឋាន Allianz នាថ្ងៃទី ១៣ ខែ មីនា ខាងមុខ ខណះ AT Madrid មានភាគរយខ្ពស់ជាងក្នុងការឡើងទៅកាន់វគ្គបន្ត ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី