Chelsea ទុកឱកាស ៣ ប្រកួតទៀតឱ្យលោក Sarri ដើម្បីរក្សាតំណែងរបស់លោក

5261

លោក Maurizio Sarri នឹងត្រូវបណ្ដេញពីតំណែងជាគ្រូង្វឹក ប្រសិនបើអ្នកចាត់ការទូទៅរបស់ Chelsea រូបនេះមិនទទួលបានលទ្ធផលជាវិជ្ជមានក្នុង ៣ ប្រកួតទៀត នេះបើតាមការចុះផ្សាយរបស់ Goal ។ អតីតគ្រូបង្វឹករបស់ក្លឹប Napoli លោក Maurizio Sarri កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងៗនៅក្នុងកីឡដ្ឋាន Stamford Bridge ក្រោយពីទទួលលទ្ធផលមិនល្អចាប់តាំងពីដើមឆ្នាំ ២០១៩ នេះមក ។

បើទោះបីជា Chelsea បានឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ជាមួយនឹងក្លឹប Manchester City នៅក្នុងកីឡដ្ឋាន Wembley នៅថ្ងៃអាទិត្យនេះយ៉ាងណាក៏ដោយ ពួកគេបានទទួលបរាជ័យយ៉ាងអាម៉ាស់ក្នុងទីក្រុង Bournemouth និងក្រោមថ្វីជើង Man City ក្នុងក្របខ័ណ្ឌ Premier League រួចបន្តធ្លាក់ចេញពីពានរង្វាន់ FA Cup នៅក្នុងផ្ទះខ្លួនឯងដោយចាញ់ក្លឹបបីសាចក្រហម Manchester United នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ។

បន្ទាប់ពីតំណែងរបស់លោក Sarri ស្ថិតក្នុងភាពស្រពិចស្រពឹល ក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចនៃទីក្រុងឡុងដ៍មួយនេះកំពុងសម្លឹងឃើញអ្នកចាត់ការឆ្នើមជាច្រើនរូបនេះ ដើម្បីនាំយកពួកគាត់មកស្តាក្រុមឡើងវិញ ប៉ុន្តែក្រុមតោខៀវ Chelsea មិនទាន់បានទាក់ទងទៅគ្រូបង្វឹករូបណាមួយនៅឡើយនោះទេ ។

ផ្ទុយទៅវិញជំនួយការរបស់លោក Sarri ដូចជាលោក Gianfranco Zola ឬលោក Eddie Newton អាចនឹងទទួលខុសត្រូវដឹកនាំក្រុមបណ្តោះអាសន្នមួយរយះសិន ប្រសិនបើ Chelsea សម្រេចបណ្ដេញបុរសសញ្ជាតិអ៊ីតាលីវ័យ ៦០ ឆ្នាំរូបនេះចេញពីតំណេងពិតប្រាកដមែន ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី