ទោះចាញ់ ២-០ Chiellini ជឿជាក់ថា Juventus នឹងទម្លាក់ A.Madrid ត្រឹមវគ្គ ១៦ ចុងក្រោយនេះ

6187

កីឡាករ Georgio Chiellini បានចេញមុខអះអាងថាក្រុម Juventus នឹងទម្លាក់ Atletico Madrid ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណះក្រុមខ្លាំងរបស់អ៊ីតាលីមួយនេះភ្លាត់ចេញក្រុមខ្លាំងរបស់អេស្ប៉ាញ ក្នុងលទ្ធផល ០-២ ក្នុងជើងទីមួយនេះ ។

ក្រុមដែលមកពីក្របខ័ណ្ឌ Serie A បានរងបរាជ័យក្នុងលទ្ធផល ២-០ កាលពីព្រឹកយប់មិញនៅទីក្រុងម៉ាឌ្រីត ខណៈដែលខ្សែការពារសញ្ជាតិអ៊ុយរ៉ាហ្គាយទាំងពីរនាក់ Jose Gimenez និង Diego Godin ស៊ុតម្នាក់ ១ គ្រាប់ជួយឲ្យក្រុម Atletico Madrid ទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងជំនួបជើងទី ១ នេះ ។

នៅក្នុងក្របខ័ណ្ឌ UEFA Champions League នារដូវកាលនេះក្លឹប Juventus បានភា្លត់ចាញ់ ៣ ប្រកួតហើយបើគិតតាំងពីវគ្គជម្រុះតាមពូល ខណះនៅក្នុងក្របខ័ណ្ឌលីគកំពូលអ៊ីតាលី ( Serie A ) ពួកគេមិនទាន់ស្គាល់ពាក្រថាចាញ់នៅឡើយទេក្នុង ២៤ សប្ដាហ៍កន្លងមកនេះ ប៉ុន្តែ Chiellini ជឿថាក្រុមដែលមានរហ័សនាមថា ស្ត្រីចំណាស់ មួយនេះនឹងអាចឈានដល់វគ្គ ៨ ក្រុមចុងក្រោយបាន ខណះការប្រកួតជើងទីពីរនឹងត្រូវធ្វើឡើងនៅប្រទេសអ៊ីតាលីវិញ នៅថ្ងៃទី ១៣ ខែមីនា ដែលជាជំនួបការសេចក្ដី ។

Chiellini បាននិយាយក្រោយការប្រកួតថា៖ ” យើងដឹងថាពួកគេមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយយើងត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើស្ថានភាពទាំងនោះ ។ យើងត្រូវតែរក្សាភាពស្ងប់ស្ងាត់ព្រោះយើងនៅតែអាចធ្វើវាបាន ។ យើងត្រូវតែកំណត់ចិត្តរបស់យើងឱ្យបានឆាប់រហ័ស ហើយព្យាយាមឈ្នះនៅក្នុងទីក្រុង Turin” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី