Wenger បាន​និយាយ​ថា៖ តំណែង​របស់​ខ្ញុំ​គឺ​នៅ​តែ​ជា​របស់ខ្ញុំ​នៅ​ឡើយ

32937
  • នៅមុន​ការ​ប្រកួត​នៅ​ក្រប​ខណ្ឌ Premier League នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជា​មួយ Manchester City គ្រូ​បង្វឹក​ជើង​ចាស់ Arsene Wenger ហាក់​មិន​ចង់​និយាយ​អំពី​អនាគត​របស់​គាត់​នៅ Arsenal ឡើយ​។ ក្រុម​កាំភ្លើង​ធំ​នឹង​ត្រូវ​ជួប​ជាមួយ Man City នៅ​ទឹក​ដី Emirates Stadium តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ទទួល​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ពួក​គេ​ក្នុង​លទ្ធផល ៣-០ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ក្របខណ្ឌ EFL Cup កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​។

    Image result for Wenger

    Wenger បាន​និយាយ​ថា៖ «តំណែង​របស់​ខ្ញុំ​គឺ​នៅ​តែ​ជា​របស់ខ្ញុំ​នៅ​ឡើយ​។ និយាយ​តាមត្រង់​ទៅ​ចុះ នេះ​វា​ជា​ការ​ព្រួយ​បារម្ភ​ចុងក្រោយ​ដែល​ខ្ញុំ​មាន​នៅ​ពេល​នេះ​។ ឥឡូវ​នេះ ខ្ញុំ​កំពុង​ផ្តោតលើ​ការ​ត្រៀម​លក្ខណៈ​កូន​ក្រុម​របស់​ខ្ញុំ​សម្រាប់​ការ​ប្រកួត​»។

    «ខ្ញុំ​គ្រាន់តែ​ប្រាប់​អ្នក​នូ​វអ្វី​ដែល​ខ្ញុំ​គិត​ប៉ុណ្ណោះ នោះ​គឺ​ជា​ការ​ប្រកួត​បន្ទាប់​។ យើង​កំពុង​តែស្ថិត​ក្នុង​ស្ថានភាព​បែប​នោះ​។ ខ្ញុំ​មិន​សួរ​អ្នក​ទេ​ថា​តើ តំណែង​របស់​អ្នក​នឹង​ត្រូវ​ពិនិត្យ​មើលឡើង​វិញ​នៅ​ចុង​រដូវ​កាល ឬ​អត់​នោះ​»។

    «ការងារ​របស់​ខ្ញុំ​គឺ​ការ​ប្រកួត​។ ​ការ​វាយ​តម្លៃ​មិន​មែន​សម្រាប់​ខ្ញុំ​​ទេ​។ ប្រសិន​បើ​អ្នក​ត្រូវ​ការ​ការបញ្ជាក់ ខ្ញុំ​អាច​ឆ្លើយ​នូវ​ចម្លើយ​ដដែល​បាន​។ តើវា​បាន​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ដែរ​ទេ នៅពេល​ដែល​តំណែង​របស់​ខ្ញុំ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ ឬ​ច្បាស់​លាស់​នោះ​? អ្វី​ដែលសំខាន់​គឺ​ការ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​»។

    Image result for Wenger

    «ខ្ញុំ​ភ្ញាក់ផ្អើល​ណាស់​ដែល​ខ្ញុំ​តែងតែ​ត្រូវ​ឆ្លើយ​នឹង​សំណួរ​ដដែលៗ​។ ខ្ញុំ​នៅ​ទី​នេះ ២១ ឆ្នាំ​មកហើយ និង​មិន​ដែល​គិត​អំពី​អ្វី​ផ្សេង​ឡើយ ក្រៅ​តែ​ពី​ធ្វើ​តាម​ការ​សន្យា​របស់​ខ្ញុំ»។

    «អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​កីឡា​បាល់ទាត់​គឺ​ការ​ប្រកួត ហើយ​វា​គឺ​ជា​ការ​ប្រកួតដែល​អ្នក​នឹង​បាន​ឃើញ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ហើយ​អ្វី​ផ្សេង​ទៀត​ប្រហែល​ជា​អាចសរសេរ​ជា​ចំណង​ជើង​ព័ត៌មាន​បាន ប៉ុន្តែ​វា​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ​»។

    ដោយ៖ តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី