គោព្រៃកម្ពុជា នឹងទទួលបានប្រាក់រង្វាន់ ២០ ម៉ឺនដុលារ បើអាចគ្រងតំណែងជើងឯក AFF U22

10297

បន្ទាប់ពីមានឱកាសឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U22 LG CUP 2019 ក្រុមកីឡាករកម្ពជាត្រូវបានសហព័ន្ធកីឡារបាល់ទាតកម្ពុជាឧបត្ថមប្រាក់រង្វាន់ច្រើនសន្ធឹកសន្ធាប់ ។ តើសហព័ន្ធកីឡារបាល់ទាត់កម្ពុជាដល់កីឡាករម្នាក់ប៉ុន្មាន?

វាជារឿងមិនធម្មតាឡើយដែលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ បានបង្កើតប្រវត្តិសាស្ត្រក្នុងវិស័យកីឡារបាល់ទាត់កម្ពុជាដោយអាចឈានដល់វគ្គ ១/៤ ផ្ដាច់ព្រ័ត្រនៃពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាន AFF U22 LG CUP 2019 ដោយមានប្រទេសចំនួន ៨​ ចូលរួមប្រកួតប្រជែង ហើយកម្ពុជាយើងទទួលសិទ្ធធ្វើម្ចាស់ផ្ទះផងដែរនោះ ។

ជាមួយគ្នានេះផងដែរសហព័ន្ធកីឡារបាល់ទាត់កម្ពុជាក៏បានរៀបចំថវិការមួយចំនួនដើម្បីផ្ដល់ជូនជាកម្លាំងលើកទឹកចិត្តដល់ក្រុមកីឡាករ និងមន្ត្រីក្រុមជម្រើសជាតិផងដែរ បើតាមរបាយការណ៍បានឲ្យដឹងថា បន្ទាប់បីទទួលបានជ័យជម្នះ ២ លើករួចមកកីឡាករម្នាក់ៗត្រូវទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១,០០០ ដុលារ ។ ហើយប្រសិនបើអាចបន្តទទួលជ័យជម្នះលើកក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី នៅក្នុងប្រកួតចុងក្រោយនៃពូល B កីឡាករម្នាក់ៗនឹងទទួល ៥០០ ដុលារបន្ថែមទៀត ។

ហើយប្រសិនបើអាចឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានកីឡាករម្នាក់ៗនឹងបន្តបានប្រាក់រង្វាន់ចំនួន ១៥,០០០ ដុលារសហរដ្ឋអាមេិកបន្ថែមទៀត ប៉ុន្តែនេះនៅមិនអស់នៅឡើយនោះទេបើកម្ពុជានៅតែអាចរក្សាភាពខ្លាំងរបស់ខ្លួននិងអាចឈានដល់ការលើកពានរង្វាន់ AFF U22 នេះតែម្ដងក្រុមកីឡាករទាំង ២៣ នាក់នឹងទទួលបានប្រាក់លើកទឹកចិត្តពីសហព័ន្ធបាល់ទាត់កម្ពុជារហូតដល់ ២០ ម៉ឺនដុលារ ឯណោះ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី