ឯ ឧ ហ៊ុយ វណ្ណៈ ថា ទីស្នាក់ការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងក្លាយជាកន្លែងបណ្តុះបណ្តាលធនធានអ្នកសារព័ត៌មាន

25096
  • ក្នុងឱកាសដឹកនាំសមាជិកសមាជិការ នៃសហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជាចុះពិនិត្យវឌ្ឍនៈភាពនៃការសាងសង់អគារនៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៩ ។

    ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៏បញ្ជាក់ថា នេះជាសមិទ្ធិផលដែលកើតឡើងពីការចូលរួមទាំងគំនិត ដែលជារបស់យើងទាំងអស់គ្នា ។ ឯកឧត្តម ថា អគារនេះ សបញ្ជាក់ឱ្យឃើញថា អ្នកសារព៏ត៌មានទាំងអស់ មានចំណែកនៅក្នុងសង្គមជាតិរបស់ខ្លួន ។

    ឯកឧត្តម ហ៊ុយ វណ្ណៈ បន្តថា តាមចក្ខុវិស័យរបស់សហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជា គឺការពង្រឹងសមត្ថភាពវិជ្ជាជីវៈអ្នកសារព័ត៌មាន ។ ឯកឧត្តម ប្រធាន ស.ស.ស.ក បញ្ជាក់ទៀតថា៖ ” នៅពេលដែលអ្នកកាសែតភ្លឺ សង្គមភ្លឺ ដែលផ្តើមចេញពីទីនេះ  ” ។

    ទីស្នាក់ការនៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងក្លាយជាកន្លែងបណ្តុះបណ្តាលធនធានអ្នកសារព័ត៌មាន និងកន្លែងសិក្ខាសាលា និងជាកន្លែងតាំងពិពណ៌ នៃការចងចាំរបស់អ្នកសារព័ត៌មានផងដែរ ។

    សូមបញ្ជាក់ថា អគារសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានសាងសង់រួចប្រមាណពី ៦៥% ទៅ ៧០% ហើយ ដែលតាមគម្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅខែ មិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី