ចឹងសោះ!! អ្នកវិទ្យាសាស្រ្តបកស្រាយអំពីវិធីសាស្រ្តក្នុងការកម្ទេចចោលផ្កាយរណប ឬយានអវកាសខូច

37270
  • អ្នកវិទ្យាសាស្រ្តមានជម្រើសពីរក្នុងការកម្ទេចចោលផ្កាយរណប ឬយានអវកាសខូច ដោយអាស្រ័យទៅលើរយៈកម្ពស់នៃវត្ថុទាំងនោះ ជាពិសេសគឺផ្កាយរណប ។

    សម្រាប់ផ្កាយរណបដែលនៅគន្លងកម្រិតទាបរបស់ផែនដី អ្នកវិទ្យាសាស្រ្តនឹងប្រើប្រាស់ឥន្ធនៈ ដែលនៅសល់តិចតួចចុងក្រោយ ដើម្បីបញ្ជាពួកវាឲ្យធ្លាក់ចុះមកក្នុងបរិយាកាសផែនដីវិញ ហើយឆេះរលាយខ្លួនតែម្តង ។ ឯជម្រើសមួយទៀត គឺបញ្ជូនផ្កាយរណបឲ្យទៅឆ្ងាយពីផែនដី ព្រោះថា ការប្រើសាំងដើម្បីឲ្យពួកវាធ្លាក់មកក្នុងបរិយាកាសវិញ អាចត្រូវចំណាយច្រើនជាងការបញ្ជូនពួកវាចេញពីផែនដី ជាពិសេសសម្រាប់ផ្កាយរណបដែលនៅកម្ពស់ខ្ពស់ៗពីផែនដី ។

    សម្រាប់រឿងនេះ អ្នកវិទ្យាសាស្រ្តអាចរៀបចំគោលដៅចុងក្រោយមួយ ដើម្បីធានាថា ពួកវាព្រមទាំងកម្ទេចកម្ទីផ្សេងៗនឹងធ្លាក់នៅចំតំបន់គ្មានមនុស្សរស់នៅ ។ តំបន់នេះត្រូវគេដាក់ឈ្មោះឲ្យថា ទីលានបញ្ចុះសពរបស់យានអវកាស ដោយវាស្ថិតនៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ។

    គិតចាប់តាំងពីឆ្នាំ ១៩៧១ ដល់ឆ្នាំ ២០១៦ យានអវកាសប្រមាណ ២៦៣ គ្រឿងរបស់ប្រទេសចំនួន ០៤ ផ្សេងគ្នាត្រូវបានគេទម្លាក់ចោលនៅទីតាំងនេះ ។ រីឯផ្កាយរណបនៅគន្លងកម្រិតខ្ពស់ ដែលគេបញ្ជាចេញឲ្យពីផែនដីក៏មានទីលានបញ្ចុះសពសម្រាប់ពួកវាដែរ ដែលគេហៅថា ក្រាវ៉េយ៉ាដ អរប៊ីត ស្ថិតនៅចម្ងាយ ៣,៦០០ គីឡូម៉ែត្រពីភពផែនដី ពោលគឺរាប់រយគីឡូម៉ែត្រផុតពីផ្កាយរណបនានា ដែលកំពុងធ្វើការនៅជុំវិញផែនដី និងធានាថា ពួកវាទាំងនោះនឹងមិនបង្កការរំខានដល់បេសកកម្មអវកាសនានានៅថ្ងៃអនាគតនោះឡើយ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី