នាវាទេសចរណ៍ថៃចំនួន ២ គ្រឿងដឹកភ្ញៀវទេសចរណ៍ជិត ២ ពាន់នាក់ចូលចតក្រុងព្រះសីហនុ

6519

នៅព្រឹកថ្ងៃ ២១ ខែកុម្ភៈនេះ មាននាវាទេសចរណ៍ចំនួន ២ គ្រឿង មកពីកំពង់ផែ Laem Chabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

នាវាទាំង ២ គ្រឿងមានឈ្មោះ Seabourn Ovation ជានាវាទី ១២ មានផ្ទុកអ្នកដំណើរចំនួន ៦១៥ នាក់ និងក្រុមនាវិកចំនួន ៣៨៨ នាក់ ។ នាវានោះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ៨ យប់ ថ្ងៃ ២១ កុម្ភៈនេះ ឆ្ពោះទៅកាន់កំពង់ផែ Ho Chi Minh ប្រទេសវៀតណាម ។

ចំណែកនាវាទី ២ មានឈ្មោះ MAASDAM ជានាវាទី ១៣ មានផ្ទុកអ្នកដំណើរចំនួន ១,១៨៦ នាក់ និងក្រុមនាវិកចំនួន ៥៦៥  នាក់ ។ នាវានោះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១១ ព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៩ ឆ្ពោះទៅកាន់កំពង់ផែ Nha Trang ប្រទេសវៀតណាម ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី