អ៊ីស្រាអែល នឹងបង្កើតប្រវត្តិសាស្រ្តជាលើកដំបូងបំផុត តាមរយៈការបាញ់បញ្ជូនយានទៅចុះចតលើផ្ទៃព្រះច័ន្ទ

18026
  • អង្គការអវកាសអ៊ីស្រាអែល IAI និងអង្គការមូលនិធិអវកាស SpaceIL បានឱ្យដឹងថា អ៊ីស្រាអែលនឹងបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ខ្លួន តាមរយៈការបាញ់បង្ហោះគ្រឿងយន្តអវកាសជាលើកដំបូងបំផុតទៅកាន់ឋានព្រះច័ន្ទ ។

    នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារអវកាសអ៊ីស្រាអែលបានបញ្ជាក់ថា យានអវកាសឈ្មោះ ប៊ែរែស៊ីត ( Beresheet ) គ្រោងនឹងត្រូវបាញ់បង្ហោះនៅថ្ងៃទី ២២ ខែ កុម្ភៈ ជាមួយការរំពឹងថា នឹងទៅចុះចតនៅលើឋានព្រះច័ន្ទនៅថ្ងៃទី ១១ ខែ មេសាខាងមុខ ហើយថា យាននេះ នឹងត្រូវបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX ចេញពីរដ្ឋ Florida ។

    ប្រសិនបើបេសកកម្មខាងលើនេះជោគជ័យ ១០០% នោះអ៊ីស្រាអែលនឹងក្លាយជាប្រទេសទី ៤ ដែលអាចបញ្ជូនយានទៅចុះចតលើព្រះច័ន្ទ បន្ទាប់ពីរុស្ស៊ី សហរដ្ឋអាមេរិក និងចិន ខណៈក្រុមការងាររបស់អង្គការអវកាស IAI បានបង្ហាញមោទនភាព និងក្តីសង្ឃឹមខ្ពស់បំផុត ចំពោះអ្វីដែលខ្លួននឹងសម្រេចបាននាពេលខាងមុខ ដែលជាការលើកមុខមាត់អ៊ីស្រាអែលយ៉ាងភ្ញាក់ផ្អើលលើឆាកអន្តរជាតិ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី