បន្ទាប់ពីភាពចម្រូងចម្រាស ទ័ព ទទួលបានការឧបត្ថមផ្ដាច់ពីក្រុមហ៊ុនសណ្ឋាគារសូហ្វីតែលភូកេតត្រា

20542
  • ក្លឹបក្រសួងការពារជាតិ បានទទួលការឧបត្ថមផ្ដាច់មុខពីសំណាក់ក្រុមហ៊ុនសណ្ឋាគារសូហ្វីតែលភូកេតត្រា ដែលមានកុងត្រារយះពេលរហូតដល់ ១០ ឆ្នាំ ។

    បន្ទាប់ពីដោះស្រាយភាពចម្រូងចម្រាសអំពីបញ្ហាផ្ទេរក្នុងរួចរាល់មក ក្រុមម្ចាស់ជើងឯកពានរង្វាន់ ហ៊ុនសែនខាប់ កាលពីរដូវកាល ២០១៨ ក្លឹប ក្រសួងការពារជាតិ ឬអ្នកទាំងអស់គ្នាហៅថា ទ័ព បានត្រឡប់ទៅជាល្អវិញ បន្ទាប់ពីត្រូវបានក្រុមហ៊ុនសណ្ឋាគារសូហ្វីតែលកេតត្រា ក្លាយជាដៃគូរឧបត្ថមផ្ដាច់មុខ រយះពេល ១០ ឆ្នាំ ។

    ក្រុមហ៊ុនសណ្ឋាគារសូហ្វីតែលកេតត្រា គឺជាក្រុមហ៊ុនបម្រើសេវាកម្មផ្នែកសណ្ឋាគារ ដែលមានសណ្ឋាគារធំនៅរាជនីភំពេញ និងខេត្ត សៀមរាប និងមានសាខាជាច្រើនផ្សេងទៀតនៅតាមបណ្ដាញប្រទេសជាច្រើនទៀត ខណះក្លឹបក្រសួងការពារ ជាម្ចាស់ជើងឯកពានរង្វាន់ ហ៊ុនសែនខាប់ ៣ សម័យកាល ។

    បើតាមហ្វេសប៊ុកផេកផ្លូវការរបស់ក្លឹប ក្រសួងការពារជាតិ បានឲ្យដឹងថា ពិធីចុះហត្ថលេខាជាផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយនេះបានសរបញ្ជាក់ថាក្លឹបនៅកម្ពុជាយើងកំពុងឆ្ពោះទៅរកភាពរីកចម្រើនមួយជំហានទៀតដែលជាកម្លាំងចលករធំបំផុតក្នុងការអភិវឌ្ឍន៍វិស័យកីឡារបាល់ទាត់នៅកម្ពុជា ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី