
អតីតខ្សែប្រយុទ្ធក្រុម Barcelona និង ប្រេស៊ីល Ronaldinho បាននិយាយថា Kane អាចឈានជើងចូលទីលាននៅ Camp Nou ឬ Santiago Bernabeu ប្រសិនបើបុរសអង់គ្លេសចង់ចាកចេញពីទីក្រុងឡុង។
បន្ទាប់ពីស៊ុតបញ្ចូលទីបានច្រើនជាងគេនៅឆ្នាំ ២០១៧ ដែលបានស៊ុត hat-tricks បាន ៨ ដង និង បានឈ្នះជើងឯកក្របខ័ណ្ឌស្បែកជើងមាសក្របខ័ណ្ឌ Premier League ជាលើកទី ២ របស់គេ ហើយ Kane បានរកគ្រាប់បាល់បាន ៣៥ គ្រាប់របស់គេនៅរដូវកាលនេះ។ Ronaldinho ត្រូវបានដកស្រង់សម្តីដោយក្លឹប The Mirror ថា “Harry Kane គឺជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងពេលឥឡូវនេះប៉ុន្តែមិនមានអ្វីគួរអោយសង្ស័យទេនៅរដូវកាលនេះដែលគាត់បានឈានដល់កំរិតថ្មី។
បច្ចុប្បន្នរូបគេកំពុងស្ថិតក្នុងកម្រិតដែលក្រុមណាមួយនៅលើពិភពលោកចង់បាន។ គាត់អាចដើរចូលទៅក្នុងក្រុមណាមួយនៅអឺរ៉ុប។ Barcelona, Real Madrid, Manchester City, វាមិនមានជាបញ្ហាពីរបៀបដែលក្រុមខ្លាំង។ ឥឡូវនេះគាត់គឺជាកីឡាករម្នាក់ក្នុងចំនោមកីឡាករមួយចំនួននៅលើពិភពលោកដែលក្រុមណាមួយត្រូវតែមានឱកាសសម្រាប់ពួកគេបើសិនជាពួកគេមានឱកាសចុះហត្ថលេខាលើរូបគាត់»។
ដោយ៖ តារា