រាត្រីនេះ តើគោព្រៃកម្ពុជា អាចបន្តភាពមិនដែលចាញ់របស់ខ្លួន ទល់នឹង ឥណ្ឌូនេស៊ី បានដែរឬទេ?

9592

ក្នុងរាត្រីនេះគឺជាជំនួបចុងក្រោយនៃការប្រកួតជម្រុះពូល B ខណះ មីយ៉ាន់ម៉ា ត្រូវប៉ះជាមួយ ម៉ាឡេស៊ី ចំណែកឯកម្ពុជាយើងត្រូវជួបជាមួយ ឥណ្ឌូនេស៊ី ក្នុងពានរង្វាន់ AFF U22 LG CUP 2019 ។

កាលពីម្សិលមិញការប្រកួតជម្រុះពូល A ត្រូវបានបញ្ចប់ ដោយក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ២២ ឆ្នាំ ទទួលបានចំណាត់ថ្នាក់លេខ ១ ខណះក្រុមជម្រើសជាតិថៃអាយុក្រោម ២២ ឆ្នាំទទួលបានចំណាត់ថ្នាក់លេខ ២ ដោយឡែកក្រុមជម្រើសជាតិ ហ្វីលីពីន និង ទីម័រខាងកើត ត្រូវដឹកនាំដៃគ្នាត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ ។

នៅក្នុងថ្ងៃនេះឈានដល់ការប្រកួតក្នុងពូល B វិញ ម្ដង ខណះ ម៉ាឡេស៊ី , មីយ៉ាន់ម៉ា និង ឥណ្ឌូនេស៊ី ត្រូវប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ២ ស្របពេលដែលគោព្រៃជំទង់កម្ពុជាយើងឈរនៅក្នុងចំណាត់ថ្នាក់លេខ ១ ទោះស្មើរឬក៏ចាញ់ក្នុងរាត្រីនេះក៏ដោយ ។ ស្របពេលដែលកម្ពុជាយើងត្រូវបើទ្វាពហុកីឡដ្ឋានជាតិអូឡាំពិកប្រកួតជាមួយក្រុមខ្លាំង ឥណ្ឌូនេស៊ី នៅវេលាម៉ោង ៦ៈ៣០ នាទី ។

នៅវេលាម៉ោង ៣ៈ៣០ នាទីរសៀល ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា និងក្រុមជម្រើសជាតិម៉ាឡេស៊ី ត្រូវប្រជែងគ្នាដណ្ដើមយក ៣ ពិន្ទុជាដាច់ខាតដើម្បីចាំអ៊ុតលទ្ធផល កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី ប្រសិនបើ ឥណ្ឌុនេស៊ី ចាញ់ ក្រុមណាមួយដែលទទួលបាន ៣ ពិន្ទុក្រុមនោះនឹងឡើងទៅកាន់វគ្គខ្វែង ប៉ុន្តែបើ​ឥណ្ឌូនេស៊ី ឈ្នះកម្ពុជាយើងនោះប្រទេសនេះត្រូវឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណះក្រុមគោព្រៃយើងចាញ់ ឬក៏ឈ្នះ នៅតែឈរនៅលេខ ១ ពូល B ដ៏ដែល ។

សូមបញ្ជាក់ផងដែរថា ក្រុមជម្រើសជាអាយុក្រោម ២២ ឆ្នាំរបស់កម្ពុជាយើងដែលជាក្រុមលេខ ១ ពូល B នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំរបស់ថៃ ដែលក្រុមលេខ ២ ពូល A ខណះ វៀតណាម ដែលជាក្រុមលេខ ១ ពូល A ត្រូវមើលការប្រកួតប្រជែងរវាងក្រុមទាំង ៣ ( មីយ៉ាន់ម៉ា , ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ) ក្នុងពូល B សិន ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី