អធិរាជស Real Madrid កំពុងចរចានាំយក Cristiano Ronaldo វ័យក្មេងម្នាក់

11514
  • ក្លឹបយក្ស Real Madrid បានកំពុងតែចរចារដើម្បីទិញយកកីឡាករក្មេងខ្ចីពីក្រុម Benfica ដែលពួកគេយល់ថាអាចជាអ្នកមកជំនួសកីឡាករ Cristiano Ronaldo ដែលចាកចេញទៅក្លឹប Juventus នឹងបណ្តាលឱ្យក្លឹបអ្នកមានមួយនេះចង់រលំរលាយអស់ ។

    កីឡាករវ័យក្មេងរូបនេះត្រូវបានគេស្គាល់ថាជាកីឡាករខ្សែប្រយុទ្ធ Joao Filipe ដែលត្រូវគេស្គាល់ភាគច្រើនថា Jota ដែលមានអាយុមិនទាន់ដល់ ២០ ឆ្នាំផង ដែលក្លឹបយល់ថារូបគេនឹងអាចជាដំណោះស្រាយរយៈពេលវែងសម្រាប់ក្លឹបសំបូរពានដែលមានមូលដ្ឋាននៅរាជធានីម៉ាឌ្រីដមួយនេះជាពិសេសគឺយកមកជំនួសតំណែងរបស់កីឡាករ Cristiano Ronaldo ដែលតាំងពីរូបគេចាកចេញទៅហាក់មិនទាន់មាន អ្នកណាអាចស្នងបាននោះ ។

    តាមដំណឹងពីកាសែត AS របស់អេស្ប៉ាញបានឲ្យដឹងថា Real Madrid បានបានសំឡឹងឃើញ Jota ដែលជាកីឡាករខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់ដែរនោះនឹងកំពុងចចារដើម្បីទិញយករូបគេក្នុងតម្លៃខ្លួន ១៨ លានអឺរ៉ូ ។ ក្នុងវ័យ ១៩ Jota ត្រូវបានគេប្រដូចទៅនឹងកីឡាករ Cristiano Ronaldo បាននៅក្លឹបក្នុងស្រុកហើយដែលទើបតែត្រូវហៅឱ្យទៅលេងនៅក្រុមឈុតធំរបស់ ក្លឹប Benfica បន្ទាប់ពីរូបគេបានបង្ហាញនូវទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្រុមយុវជនរួចមកហើយដែលគេដឹងថាក្រុម Real Madrid បានតាមឃ្លាំមើលរូបគេអស់រយៈពេលយូរក្រែលណាស់មកហើយដែរ​ ។

    របាយការណ៍ដដែលនេះក៏បានឱ្យដឹងផងដែរថាក្រុម Benfica ក៏បានច្រានចោលការសុំទិញរបស់ក្រុម Real Madrid ចំពោះកីឡាករប្រយុទ្ធរូបនេះផងដែរដោយពួកគេមានបំណងចង់បន្តកុងត្រារយៈពេលវែងជាមួយរូបគេសិន ដើម្បីបង្កើនលក្ខខណ្ឌទិញផ្តាច់ពីរ ៣០ លានទៅ ១២០ លានអឺរ៉ូឯណោះមុននឹងឱ្យរបូតរូបគេទៅក្នុងដៃក្លឹបអ្នកមានមួយនេះ ។

    ក្លិប Real Madrid នៅពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាពមិនទាន់គាប់ប្រសើរនៅឡើយដែលតាមដឹងប្រធានក្លឹបលោក Florentino Perez មានបំណងទិញកីឡាករក្មេងៗពីរបីនាក់ទៀតដើម្បីមកជួយក្លឹបដើរឆ្ពោះទៅមុខបន្តទៀតដោយក្នុងនោះក៏មានមិត្តរួមក្រុមរបស់ Jota គឺកីឡាករ Joao Felix ផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី