ខ្សែប្រយុទ្ធឆ្នើមរបស់ហងក្រហម Sadio Mane ត្រូវបានចោចូលគាស់ផ្ទះលួចរបស់របរអស់រាប់ម៉ឺន

8411

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបហងក្រហម Liverpool កីឡាករ Sadio Mane ត្រូវបានចោចូលលួចរបស់របរក្នុងផ្ទះ បន្ទាប់ពីរវល់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ។

អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថាហេតុការណ៍នោះបានកើតឡើងនៅចន្លោះម៉ោង ៦ ល្ងាចដល់ម៉ោង ១១ៈ៤៥ នាទីយប់ ខណៈគេហដ្ឋានក្នុងតំបន់ Allerton ខាងត្បូងទីក្រុងហង្សក្រហម Liverpool របស់ Mane ពុំមានអ្នកណានៅនោះទេ ។ តាមអាជ្ញាធរបានឲ្យដឹងថា ចោរនោះបានយករបស់មានតម្លៃជាច្រើនដូចជាទូរស័ព្ទ នាឡិកា និងសោរថយន្តជាច្រើន ។ បន្ទាប់ពីបានស៊ើបអង្កេតគេហដ្ឋាន Mane ហើយប៉ូលីសបានអំពាវនាវឱ្យចោរយករបស់មានតម្លៃទាំងនោះមកវិញ ហើយក៏ស្នើដល់អ្នកដែលបានដឹងតម្រុយចោរត្រូវរាយការណ៍មកកាន់ប៉ូលីសភ្លាមៗ ។

គួរជម្រាបជូនថានេះមិនមែនជាលើកទី ១ នោះទេដែលផ្ទះរបស់ Mane ត្រូវចោរចូលលួចបែបនេះ ។ ហេតុការណ៍នេះក៏បានកើតឡើងម្តងដែរកាលពីខែវិច្ឆិកាឆ្នាំ ២០១៧ នៅពេល Mane កំពុងចូលរួមប្រកួតនៅទឹកដី Anfield ក្នុងក្របខណ្ឌ Champions League ដែលពេលនោះ Liverrpool ប្រកួតជាមួយក្រុម Maribor ។ កាលពីពេលនោះក្រុមចោរបានវាយបំផ្លាញទ្វារផ្ទះរបស់ Mane ទៀតមុនពេលមានស្ត្រីម្នាក់បានឆ្លងកាត់ឃើញ ហើយទូរស័ព្ទទៅរាយការណ៍ដល់ប៉ូលីស ៕

ដោយ៖តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី