
លោក Maurizio Sarri បានចោទសួរថាហេតុអ្វីបានជា Chelsea ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ម្ដេចមិនធ្វើការប្រៀបធៀបរដូវកាលរបស់ពួកគេទៅនឹងគូប្រជែងរបស់ Arsenal ?
ការទទួលជ័យជម្នះ ៣-០ លើក្រុម Malmo កាលពីថ្ងៃព្រហស្បតិ៍បានធ្វើឱ្យក្រុមរបស់លោក Sarri ឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ដោយសរុបជ័យជម្នះទាំងពីរជើង ៥-១ ។ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះនៅតែស្ថិតនៅក្រោមសម្ពាធយ៉ាងធំខ្លាំង មុនពេលជំនួបរវាង Chelsea ជាមួយនឹងក្រុម Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ EFL នៅថ្ងៃអាទិត្យនេះ ។
លោក Sarri បាននិយាយថាវាជារឿងដែលមិនសាកសមទាល់តែសោះដែលក្រុមរបស់គាត់ទទួលបានការរិះគន់យ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងក្រុម Arsenal ដែលមានចំនួនពិន្ទុដូចគ្នានៅក្នុងក្របខ័ណ្ឌ Premier League ហើយក៏បានឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនៅក្នុងក្របខ័ណ្ឌ Europa League ដូចគ្នា ។
អតីតអ្នកចាត់ការក្លឹប Napoli រូបនេះបានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ ” ខ្ញុំនៅតែឮមនុស្សសរសើររដូវកាលរបស់ Arsenal ប៉ុន្តែពួកគេមិនមាននៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ EFL ទេ ពួកគេមានចំណុចដូចគ្នានឹងយើងនៅក្នុងក្របខ័ណ្ឌ Premier League ហើយឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ដូចយើងដែរ ” ។
លោក Sarri បន្តថា៖ ” ខ្ញុំមិនយល់ថាហេតុអ្វីបានជាពួកគេធ្វើសកម្មភាពដូចជារដូវកាលរបស់យើងអវិជ្ជមាន ហើយ Arsenal ពិតជាអស្ចារ្យណាស់ ។ វាជាការពិតណាស់ដែលមានការប្រកួតជាច្រើនរួមមានទាំងកម្រិតទាប ប៉ុន្តែខ្ញុំគិតថាវាជារដូវកាលដំបូងរបស់ខ្ញុំក្នុងលីកថ្មីនិងបរិស្ថានថ្មី ខ្ញុំគិតថាអាចទទួលយកបាន ” ៕
ដោយ៖តារា