Giggs ប្រាប់ឲ្យ Bale និង Ramsey នៅឲ្យស្ងៀមសិនទៅ

15547
  • Ryan Giggs ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វេលស៍​ចង់ឃើញ​នូវ​អ្វី​ដែល​នឹង​កើត​មានឡើង​ចំពោះ Gareth Bale និង Aaron Ramsey ដែល​អ្នក​ទាំងពីរ​ត្រូវ​បាន​គេ​សង្ស័យ​ថា​អាចនឹង​ចាកចេញ​ពី​ក្លឹប​របស់​ពួក​គេ​។

    Image result for Giggs

    Bale ក្នុង​វ័យ ២៨ ឆ្នាំ ហាក់​មិនបាន​ជាប់​ជា​កីឡាករ​ជម្រើស​ដំបូង​ជា​ទៀងទាត់​ឡើយ ក្រោមការ​ដឹកនាំ​របស់ Zinedine Zidane នៅ​ក្នុង​យុទ្ធនាការ​នៃ​ការ​ប្រកួត​រដូវ​កាល​នេះ ដែល​នាំ​ឲ្យមាន​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា រូបគាត់​អាច​នឹង​ត្រូវ​បាន​លក់​ចេញ​នៅ​ចុង​រដូវកាល​នេះ​។
    Giggs បាន​និយាយ​ថា៖ «ខ្ញុំ​មិន​បារម្ភ​អំពី​អនាគត​របស់​គាត់​ទេ ព្រោះ​ពេល​នេះ​គាត់​លេង​នៅក្លឹប​ដ៏​អស្ចា្យ​ទៅ​ហើយ​។ នៅពេល​ដែល​អ្នក​លេង​នៅ​ក្លឹប​កំពូល តាម​ដែល​ខ្ញុំ​ដឹង អ្នក​តែង​តែត្រូវ​បាន​គេ​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់​»។

    Related image

    «ខ្ញុំ​បាន​ទៅ​ជួប​គាត់ ហើយ​គាត់​រីករាយ​ធម្មតា​ទេ។ គាត់​មិន​សប្បាយ​ចិត្ត​ទេ នៅពេល​ដែលគាត់​មិនបាន​ចូល​លេង​ជា​ជម្រើស​ដំបូង ប៉ុន្តែ​គាត់​បាន​ចូល​លេង​ដំបូង​រហូត​ក្នុង​ការ​ប្រកួត​ពីរបី​លើក​បន្ទាប់​មក​នេះ។ គាត់​មាន​កម្លាំង​មាំមួន និង​ស័ក្តិសម​ជា​កីឡាករ​ដ៏​ខ្លាំង​ម្នាក់​»។
    «គាត់​បាន​ជួយ​ក្រុម​យ៉ាង​ច្រើន នៅក្នុង​ការ​ប្រកួត​ជាមួយ PSG ។ អ្នក​គ្រប់​គ្នា​នៅ​ក្នុងប្រទេស​វែលស៍​សុទ្ធ​តែ​ដឹង​អំពី​សារៈសំខាន់​របស់ Gareth ។ Gareth Bale ដែល​មាន​កម្លាំងរឹង​មាំ និង​ទម្រង់​លេង​ដ៏​អស្ចារ្យ​ដែល​ល្អ​បំផុត​សម្រាប់​ក្រុម​»។

    Image result for Ramsey

    សម្រាប់ Ramsey ដែល​មាន​វ័យ ២៧ ឆ្នាំ Giggs យល់​ថា គាត់​គួរតែ​លេង​នៅ Arsenal បន្តទៀត​ប្រសើរ​ជាង ព្រោះ​អតីត​តារា​ឆ្នើម​របស់ Manchester United រូប​នេះ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ថ្នឹក​នឹង​ការ​លេង​ជាមួយ​ក្រុម។
    Giggs បាន​និយាយ​តាម​រយៈ The Daily Mail ថា៖ «ខ្ញុំ​សង្ឃឹម​ថា Aaron នឹង​អាច​ដោះស្រាយ​រឿង​នេះ​ឲ្យ​បាន​ឆាប់​។ កីឡាករ​ណា​ដែល​ធ្វើការ​ពិភាក្សា​លើ​កុង​ត្រា នោះ​អ្នក​ត្រូវ​តែដោះស្រាយ​វា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»។

    Image result for Ramsey with bale

    «គាត់​កំពុង​លេង​នៅ​ក្លឹប​ដ៏​ល្អ​មួយ​។ តាម​ការយល់​ឃើញ​របស់​ខ្ញុំ នៅ​ពេល​ដែល​អ្នក​លេង​នៅក្លឹប​ដែល​អ្នក​ស្គាល់​ច្បាស់​បែប​នេះ វា​អាច​ជួយ​អ្នក​បាន​យ៉ាង​ច្រើន​។ អ្នក​ស្គាល់​បុគ្គលិក និង​កីឡាករ​ទាំង​អស់​»។
    «ខ្ញុំ​តែងតែ​រីករាយ​ពេល​លេង​នៅ United ព្រោះ​ខ្ញុំ​តែងតែ​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​ជា​និច្ច ដូច្នេះ​ខ្ញុំ​មិន​ដែល​មាន​ហេតុផល​ណា​មួយ​ដែល​ត្រូវ​ចាក​ចេញ​ឡើយ​។ ខ្ញុំ​រីករាយ​ក្នុង​ការ​លេងជាមួយ​ក្រុម​បាល់​ទាត់​របស់​ខ្ញុំ។ ខ្ញុំ​មិន​ដែល​ធុញ​ទ្រាន់ ឬ​មាន​អារម្មណ៍​ថា​ចង់​ចាកចេញ​ទៅ​ក្លឹប​ណា​ផ្សេង​ទៀត​ឡើយ​»។

    Related image

    ក្រុម​ជម្រើស​ជាតិ​វែលស៍​ដែល​មិន​បាន​ជាប់​ទៅ​លេង​នៅ​ក្នុង​ការ​ប្រកួត World Cup នៅ​ឆ្នាំនេះ​នៅ​ប្រទេស​រុស្ស៊ី​នោះ នឹង​ប៉ះ​ជាមួយ​ចិន​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ក្នុង​នាម Giggs ជា​គ្រូ​បង្វឹក​លើក​ដំបូង​នៅ​ថ្ងៃ​ទី ២២ ខែ​មីនា​។
    Giggs បាន​និយាយ​ថា៖ «ខ្ញុំ​យល់​ថា វា​ជា​ពេល​វេលា​ដ៏​លំបាក​មួយ​ក្នុង​រដូវកាល​នេះ ខណៈពេល​ដែល​កីឡាករ​នៅ​ក្រប​ខណ្ឌ Champions League ត្រូវ​ធ្វើការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់ ហើយ​នឹង​ព្យាយាម​ដើម្បី​រួច​ផុត​ពី​ការ​កាត់​ចោល។ ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​កីឡាករ​គ្រប់​គ្នាចូល​លេង​នៅ​ពេល​នោះ ព្រោះ​វា​ជា​ការ​ជួបជុំ​គ្នា​លើក​ទីមួយ​របស់​ខ្ញុំ​ក្នុង​នាមជា​គ្រូ​បង្វឹក​»។

    ដោយ៖ តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី