លោកជំទាវបណ្ឌិត កុយ ពិសី ស្នើទៅក្រសួងអប់រំ និង NOCC អំពីគោលការណ៍ ៣ ចំណុចធំៗ

10034

គណៈកម្មការស្ត្រី និងកីឡា ដែលទើបតែរុសរើនិងប្រកាសសមាជិកប្រតិបត្តិថ្មីសម្រាប់អាណត្តិទី ៧ រួចរាល់កាលពីថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០១៩ កន្លងទៅថ្មីៗនោះលោកជំទាវបណ្ឌិត កុយ ពិសីរដ្ឋ លេខាធិការនិងជាប្រធានគណៈកម្មការស្រ្តី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានធ្វើការស្នើគោលការណ៍ ៣ ចំណុចធំៗទៅដល់ក្រសួងអប់រំយុវជន និងកីឡារួមជាមួយនឹង NOCC បានផងដែរដើម្បីពង្រឹងនិងលើកកម្ពស់វិស័យមួយនេះឱ្យកាន់តែរីកចម្រើនមុនកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ ។

ទី ១ លោកជំទាវបានស្នើគ្រប់ស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិទាំងអស់សូមសហការការពាលើកតម្កើន និងសូមជួយជម្រុញស្ត្រីក្នុងគោលដៅអភិវឌ្ឍសមភាពយែនឌ័រក្នុងវិស័យកីឡាឱ្យបានកាន់តែប្រសើរឡើង ។

ទី ២ ដើម្បីជាការលើកទឹកចិត្តដល់កីឡាការិនីជម្រើសជាតិ និងអន្តរជាតិឱ្យមានកត្តិយស និងបំណិនជិវិតសមរម្យសបតាមកិន្ដិនាមដែលមានចំពោះជាតិមាតុភូមិក្រសួងអប់រំ និង NOCC បានមេត្តាសហការបញ្ជូលកីឡាការិនីដែលមានស្នាដៃឆ្នើមដែលមិនទាន់មានក្របខណ្ឌមន្ត្រីរាជការ ក្រសួងអប់រំយុវជន និងកីឡាដើម្បីទទួលបានប្រាក់បៀវត្សរ៍សមរម្យជាពិសេសជួយសម្រាលជីវភាពខ្វះខាតបានមួយផ្នែកធំនៅពេលចូលនិវត្តន៍ ។

ទី ៣ ដោយគណៈកម្មការស្រ្តី និងកីឡារ សុទ្ធតែជាមន្ត្រីស្មគ្រ័ចិត្តជីវភាពមានកំរិតនិងគ្មានថវិកាដើម្បីទ្រទ្រង់ដំណើរការប្រព្រឹត្តិទៅរបស់គណៈកម្មការ ខ្ញុំសូមឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីប្រធានក៍ដូចជាតាមរយៈឯកឧត្តមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមជួយសម្របសម្រួល ផ្ដល់នូវកញ្ចប់ថវិកាណាមួយតិចក្ដីច្រើនក្ដីដល់គណៈកម្មការស្រី្ត និងកីឡាដើម្បីទ្រទ្រង់គណៈកម្មការនេះឱ្យដំណើរការដោយរលូតនិងមានប្រសិទ្ធិភាពការងារខ្ពស់ ។

គួបញ្ជាក់ផងដែរថា លោកជំទាវបណ្ឌិត កុយ ពិសីរដ្ឋ លេខាធិការ និងជាប្រធានគណៈកម្មការស្រ្តី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងបែបនេះនៅក្នុងអង្គមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួនដើម្បីបូកសរុបការងារក្នុងឆ្នាំ ២០១៨ និងលើកយកទិសដៅសម្រាប់ឆ្នាំ ២០១៩ ក្រោមអធិបតីភាពឯកឧត្តមថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ( NOCC ) កាលពីព្រឹកមិញនេះ​ ៕

ដោយ៖តារា

រូបភាព៖ NOCC

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី