យានអវកាស អ៊ីស្រាអែល នឹងទៅដល់ឋានព្រះច័ន្ទនាអំឡុងខែមេសា បន្ទាប់ពីការបាញ់បង្ហោះកាលពីយប់មិញ

66348
  • យានរុករកមួយគ្រឿងរបស់អ៊ីស្រាអែលឈ្មោះថា ប៊ែរែស៊ីត នឹងត្រូវធ្វើគោចរជាគន្លងរាងពងក្រពើព័ទ្ធជុំវិញផែនដីជាច្រើនជុំ រហូតដល់អាចទៅកៀក និងចុះចតលើផ្ទៃព្រះច័ន្ទ នៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខ ក្រោយត្រូវបានគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុនអាមេរិក SpaceX បាញ់បញ្ជូលឡើងទៅកាន់ទីអវកាសនៅសប្តាហ៍នេះ ។

    ប្រសិនបើបេសកកម្មនេះជោគជ័យ ១០០% នោះអ៊ីស្រាអែលនឹងក្លាយជាប្រទេសទី ៤ ដែលអាចបញ្ជូនយានទៅចុះចតលើព្រះច័ន្ទ បន្ទាប់ពីអតីតសហភាពសូវៀត សហរដ្ឋអាមេរិក និងចិន ខណៈក្រុមការងាររបស់អង្គការអវកាសអ៊ីស្រាអែល IAI បានបង្ហាញមោទនភាព និងក្តីសង្ឃឹមខ្ពស់បំផុត ចំពោះអ្វីដែលខ្លួននឹងសម្រេចបាននាពេលខាងមុខ ដែលជាការលើកមុខមាត់អ៊ីស្រាអែលយ៉ាងភ្ញាក់ផ្អើលលើឆាកអន្តរជាតិ ។

    សូមបញ្ជាក់ថា រ៉ុក្កែត Falcon 9 របស់ SpaceX បានដុតកម្តៅ និងរុញច្រានយានរុករកឋានព្រះច័ន្ទលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ឡើងទៅកាន់ទីអវកាសកាលពីម៉ោង ៨ៈ៤៥ នាទីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ចេញពីស្ថានីយបាញ់បង្ហោះ Cape Canaveral នៃកងទ័ពអាកាសអាមេរិក ។ សម្រាប់រ៉ុក្កែត Falcon 9 ខាងលើនេះ មិនត្រឹមតែផ្ទុកយានរុករកឋានព្រះច័ន្ទរបស់អ៊ីស្រាអែលប៉ុណ្ណោះទេ តែវាថែមទាំងផ្ទុះផ្កាយរណបរបស់ឥណ្ឌូណេស៊ីមួយគ្រឿងទៀតមានឈ្មោះថា Nusantara Satu ទៅទម្លាក់នៅគន្លងគោចរជុំវិញភពផែនដីផងដែរ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី