ដូណាល់ ត្រាំ ស្នើក្រុមហ៊ុននានាអភិវឌ្ឍន៍ប្រព័ន្ធ ៦G ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន

8296
  • តាមរយៈបណ្តាញសង្គមធ្វីតធើ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ បានធ្វើការជម្រុញឱ្យបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកនានា បង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រព័ន្ធទំនាក់ទំនងទូរស័ព្ទ ៦G ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។

    ការអំពាវនាវបែបនេះរបស់លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៥ បានកើតមានឡើងនៅមុនជំនួបពាណិជ្ជកម្មដ៏សំខាន់ជាមួយចិន ខណៈសហរដ្ឋអាមេរិកកំពុងចាត់វិធានការជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ផែនការអភិវឌ្ឍបណ្ដាញ ៥G របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ដូចចំណាត់ការក្តៅៗជាច្រើនដែលបានកើតមានឡើងរួចទៅហើយ ។

    ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិកនានា គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន… ពីព្រោះយើងត្រូវតែនាំមុខគេគ្រប់រឿងទាំងអស់ ជាពិសេសខាងបច្ចេកវិទ្យា ៕

    ដោយ៖តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី