អតីតអ្នកចាំទី អង្គរថាយហ្គឺរ Ogino កំពុងលួចចរចាកិច្ចសន្យាជាមួយក្លឹបខេត្ត កំពង់ចាម

24205
  • អ្នកចាំទីសញ្ជាតិជប៉ុន Kenjiro Ogino បានឱ្យដឹងថាខ្លួនបានទៅធ្វើតេស្តសមត្ថភាពជាមួយក្លិបបាល់ទាត់ខេត្តកំពង់ចាមដែលជាក្លិបមួយទទួលបានកៅអីចូលប្រជែងក្របខ័ណ្ឌ C.League នារដូវកាលថ្មីនេះ ។ យ៉ាងណាក្ដីអតីតអ្នកចាំទីអាស៊ីអឺរ៉ុប និងអង្គរថាយហ្គឺរ រូបនេះប្រាប់ថាភាគីទាំងពីរពុំទាន់ឈានដល់កិច្ចសន្យាណាមួយនៅឡើយទេពោលស្ថិតក្នុងដំណាក់កាលចរចាលើលក្ខណ្ឌមួយចំនួន ។

    អ្នកចាំទីរបស់ជប៉ុនរូបនេះបានបញ្ជាក់ថា៖ ” ពិតហើយខ្ញុំបានទៅបង្ហាញសមត្ថភាពឱ្យពួកគេឃើញក្នុងពេលកន្លងមកនេះ ។ កាលពីថ្ងៃ ១៥ កុម្ភៈ ខ្ញុំបានចូលរួមជាមួយក្រុមប្រកួតមិត្តភាពជាមួយ គីរីវង់ នៅទីលានសាលាបាល់ទាត់ជាតិបាទីពេលនោះយើងឈ្នះ ២-១ ។ បន្ទាប់ពីការប្រកួតនេះមកខាងក្លិបបានបង្ហាញចេតនាចង់បានខ្ញុំចូលរួមជាមួយ ប៉ុន្តែមិនទាន់ដឹងថាយ៉ាងណាទេ ព្រោះទាំងខ្ញុំនិងក្លិបត្រូវការជជែកគ្នាបន្ថែមទៀតពីលក្ខណ្ឌលម្អិតសិន ” ។

    អ្នកចាំទីវ័យ ២៧ ឆ្នាំរូបនេះបានចាប់ផ្ដើមប្រឡូកអាជីពបាល់ទាត់លីគកំពូលកម្ពុជាអំឡុងឆ្នាំ ២០១៧ ជាមួយ អាស៊ីអឺរ៉ុប មុនផ្លាស់ទៅ អង្គរថាយហ្គឺរ នៅរដូវកាលបន្ទាប់ ។ ខណះអង្គរថាយហ្គឺរ ទើបបានប្រកាសពីការផុតកុងត្រារបស់គេថ្មីៗនេះ ស្របពេលសាមីខ្លួនអះអាងថាចង់បន្តលេងក្នុងលីគកំពូលកម្ពុជាបន្តទៀត ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី