ទោះចាញ់ក៏ កម្ពុជា ដឹកដៃ ឥណ្ឌូនេស៊ី ឡើងទៅកាន់វគ្គ ១/៤ AFF U22 ក្នុងនាមជាក្រុមលេខ ១

10811

ទោះចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២ ទល់នឹង ០ ក្រុមជម្រើសជាតិកម្ពុជាបានដឹកនាំគ្នាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U22 LG CUP 2019 ។

នៅក្នុងជំនួបទី ៣ ក្នុងពូល B នេះក្រុមម្ចាស់ផ្ទះកម្ពុជាយើងបានភ្លាត់ចាញ់ជាលើកដំបូងរបស់ខ្លួនក្រោមថ្វីជើងក្រុមខ្លាំង ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២-០ ។ ដោយជម្នះដំបូងរបស់ ឥណ្ឌូនេស៊ីនេះបានជួយឲ្យពួកគេដឹកដៃគ្នាជាមួយក្រុមគោព្រៃឡើងទៅកាន់វគ្គខ្វែង បន្ទាប់ពី ស្មើរ ២ ឈ្នះ មួយប្រកួត ខណះកម្ពុជា ឈ្នះ ២ ចាញ់ ១ ប្រកួត ។

សូមរំលឹកផងដែរថា នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​នៃពានរង្វាន់ AFF U22 LG CUP 2019 ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំរបស់កម្ពុជា ដែលឈរនៅចំណាត់ថ្នាក់លេខ ១ ពូល B ត្រូវប៉ះជាមួយក្រុមលេខ ២ នៃពូល A ជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ របស់ថៃ ខណះក្រុមជម្រើសជាតិវៀតណាម ដែលលេខ ១ ពូល A និងត្រូវប៉ះជាមួយក្រុមលេខ ២ នៃពូល B ឥណ្ឌូនេស៊ី ខណះការប្រកួតវគ្គខ្វែងនេះនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី ២៤ ខាងមុខ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី