Berbatov ៖ Bale គួរតែចាកចេញពី Real Madrid ប្រសិនបើមានអារម្មណ៍ថាខ្លួនអស់តម្លៃ

6297

អតីតវិរះបុរសរបស់ក្លឹបបីសាចក្រហម Manchester United លោក Dimitar Berbatov បានផ្តល់យោបល់ដល់កីឡាករ Gareth Bale ថាគួរតែចាកចេញពីក្លឹប Real Madrid ប្រសិនបើរូបគេគិតថាខ្លួនទទួលយកលែងបានអំពីការរិះគន់ ។

អតីតកីឡាករជម្រើសជាតិប៊ុលហ្គារី លោក Dimitar Berbatov ដែលធ្លាប់លេងជាមួយ Gareth Bale នៅឯក្លឹបមាន់ខ្នាយមាស Tottenham Hotspur បាននិយាយថាលោកមិនគិតថាក្លឹបយក្សរបស់អេស្ប៉ាញមួយនេះចង់ឲ្យកីឡាករសញ្ជាតិវេលស៍រូបនេះបន្តស្នាក់នៅក្នុងកីឡដ្ឋាន Santiago Bernabeu ទៀតនោះទេ ។

អតីតខ្សែប្រយុទ្ធរូបនេះបាននិយាយនៅលើគេហទំព័រ Betfair ថា៖ ” Bale ហាក់ដូចជាទទួលបានការស្តីបន្ទោសចំពោះរាល់អ្វីដែលខុសនៅ Real Madrid ដែលមិនយុត្តិធម៌ ។ ប្រសិនបើអ្នកសម្លឹងមើលស្ថិតិរបស់គេពោលគឺ ១២ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៣០ លើកនារដូវកាលនេះ គេនៅតែបង្ហាញទម្រង់លេងល្អ ប៉ុន្តែគាត់គឺជាក្មេងប្រុសម្នាក់ដែលត្រូវគេបោកប្រាស់សម្រាប់ហេតុផលមួយចំនួន ។ ប្រសិនបើអ្នកមិនមានអារម្មណ៍ថាមានការកោតសរសើរនោះអ្នកត្រូវតែផ្លាស់ចេញ ” ។

មានពាក្យចរចាអារ៉ាមជាច្រើនបាននិយាយថា Gareth Bale ចង់វិលត្រឡប់ទៅកាន់ក្រុមមាន់ខ្នាយមាស Hotspurs វិញ ប៉ុន្តែ លោក Berbatov មានការព្រួយបារម្ភអំពីលទ្ធភាពផ្នែកហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងរបស់ក្លឹបយក្សរបស់ក្របខ័ណ្ឌ Premier League មួយនេះ ។

លោកបានមានប្រសាសន៍ថា៖ ” វាជាសំណួរអំពីប្រាក់ជាការពិត ។ ខ្ញុំមិនប្រាកដថាក្រុម Spurs អាចមានលុយជាង ១០០ លានផោនទេ ប៉ុន្តែ Bale គឺជាកីឡាករមានទេពកោសល្យលំដាប់ពិភពលោកម្នាក់ ដែលអាចលេងជាមួយនរណាម្នាក់ហើយវាពិតជាអស្ចារ្យណាស់ក្នុងការមើលគាត់ត្រឡប់មកវិញ ” ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី