Idol CV29 !!! តើរាត្រីនេះ ចាន់ វឌ្ឍានាកា អាចស៊ុតចូលអតីតក្លឹបរបស់ កែវ សុខផេង ដែឬទេ?

45961
  • ការប្រកួតដណ្ដើមពានរង្វាន់ក្របខ័ណ្ឌ Malaysian Super League ប្រចាំសប្ដាហ៍ទី ៤ បានមកដល់ទៀតហើយ ខណះក្លឹប PKNS FC របស់ ចាន់ វឌ្ឍានាកា នឹងត្រូវប៉ះជាមួយក្លឹប PSKP ក្នុងរាត្រីនេះ ។

    បន្ទាប់ប់ឆ្លងកាត់ការប្រកួត ៣ លើកកន្លងមកក្នុងការផ្សងព្រេងជាលើកទី ២ នៅក្នុងលីគកំពូលរបស់ម៉ាឡេស៊ី តារាឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍានាកា បានបង្ហាទម្រង់លេងគួរឲ្យកត់សម្គាល់ ក្រោយពីក្លាយជាកីឡាករបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ( Assists ) ច្រើនបំផុតប្រចាំលីគកំពូលម៉ាឡេស៊ី ចំនួន ៣ ដង និងក៏បានស៊ុតបញ្ចូលទីចំនួន ១ គ្រាប់ផងដែរ ។

    នៅក្នុងរាត្រីនេះវេលាម៉ោង ៨ៈ០០ នាទី ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់កម្ពុជារូបនេះនឹងត្រូវបន្តជួយក្រុមថ្មីរបស់ខ្លួន PKNS បើកទ្វាកីឡដ្ឋាន Shah Alam ដែលអាចផ្ទុកអ្នកគាំទ្របានចំនួនជាង ៨០,០០០ ម៉ឺននាក់ ទទួលក្រុមភ្ញៀវដែលជាអតីតក្លឹបរបស់ កែវ សុខផេង  PSKP ដើម្បីប្រជែងគ្នាដណ្ដើមយក ៣ ពិន្ទុប្រចាំសប្ដាហ៍ទី ៤ នេះ ។

    សូមរំលឹកផងដែរថា ចាន់ វឌ្ឍានាកា បានបន្តប្រកបរអាជីពបាល់ទាត់របស់ខ្លួននៅក្រៅប្រទេសជាលើកទី ៣ និងជាលើកទី ២ នៅក្នុងការលេងនៅប្រទេសម៉ាឡេស៊ី ដោយចូលរួមជាមួយក្លឹប PKNS FC នៅរដូវកាលថ្មី ២០១៩ នេះ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី