ក្លឹបភ្នំពេញក្រោន បាននាំយកកីឡាករកូនកាត់ខ្មែរ-បារាំង ចំនួន ២ នាក់ត្រៀមរដូវកាលថ្មី

32568
  • នៅមុននេះបន្តិចក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបង្ហាញសមាជិកថ្មីចំនួន ២ រូបនេះដែលជាកូនកាត់ខ្មែរ-បារាំងទាំង ២ នាក់គឺកីឡាករ Thomas Sam Sochenn និងកីឡាករ Pich Owen ដើម្បីត្រៀមរដូវកាលថ្មី ២០១៩ នេះ ។

    Thomas Sam Sochenn មានវ័យ ២៥ ឆ្នាំលេងក្នុងតំណែងខ្សែបម្រើកណ្តាល បានចាប់ផ្តើមលេងបាល់ទាត់នៅប្រទេសបារាំងជាមួយក្រុម Olympique Marseille រយៈពេល ៣ ឆ្នាំ ( ២០១០-២០១៤ ) ហើយបានបន្តលេងនៅក្លឹប Marignane Gignac F.C. នៅលីគទី ៣ ប្រទេសបារាំងរយៈពេល ២ ឆ្នាំ ( ២០១៦-២០១៨ ) ។

    ចំណែកឯ Pich Owen មានវ័យទើបតែ ២០ ឆ្នាំ ហើយក៏លេងក្នុងតំបន់កណ្តាលដូចគ្នារូបគេបានចាប់ផ្តើមលេងបាល់ក្នុងក្រុមថ្នាលរបស់ក្រុម AS Muret ចន្លោះឆ្នាំ ២០០៩-២០១៥ ហើយបានបន្តទៅលេងនៅក្លឹប AS Tournefeuille ពីឆ្នាំ ២០១៥-២០១៧ និងនៅឆ្នាំ ២០១៨ រូបគេបានចូលរួមលេងជាមួយក្លឹប AS Lavernose ៕

    ដោយ៖តារា

    រូបភាព៖ PPCFC

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី