Mbappe បំបែកកំណត់ត្រាថ្មីមួយផ្សេងទៀតជាកីឡាករវ័យក្មេងស៊ុតបញ្ចូលទីលើស ៥០ គ្រាប់នៅ Ligue1

13478

ខ្សែប្រយុទ្ធ Kylian Mbappe បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលអាចស៊ុតបញ្ចូលទីបានលើស ៥០ គ្រាប់នៅក្នុងក្របខ័ណ្ឌ Ligue 1 បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានជួយឱ្យក្រុម Paris Saint-Germain បំបាក់ក្រុម Nimes ក្នុងលទ្ធផល ៣-០ ។

កីឡាករវ័យ ២០ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ២ គ្រាប់ម្នាក់ឯងនៅក្នុង ២១ នាទីចុងក្រោយ ដើម្បីទទួលបាន ៥១ គ្រាប់នៅក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 ( លីគកំពូលបារាំង ) ចំនួន ៨៨ លើក ។

នៅត្រឹមអាយុ ២០ ឆ្នាំ ២ ខែនិង ៣​ ថ្ងៃ Mbappe គឺជាកីឡាករវ័យក្មេងបំផុតចាប់តាំងពីការស៊ុតបញ្ចូលទីកាលពីកន្លះសតវត្សមុននៅក្នុងក្របខ័ណ្ឌ Ligue 1 ដោយបំបែកកំណត់ត្រារបស់លោក Yannick Stopyra ដែលកាលនោះគាត់មានវ័យ ២១ ឆ្នាំ ១១ ខែនិង ៩ ថ្ងៃដែលគាត់លេងឲ្យក្លឹប Sochaux នៅក្នុងឆ្នាំ ១៩៨២ ។

Mbappe បច្ចុប្បន្នជាអ្នករកគ្រាប់បានច្រើនជាងគេក្នុងក្របខ័ណ្ឌ Ligue 1 ជាមួយនឹង ២២ គ្រាប់ដែលនាំមុខ ៥ គ្រាប់ឈរនៅពីលើមិត្តរួមក្រុមរបសគេគឺខ្សែប្រយុទ្ធ Edinson Cavani ដែលបច្ចុប្បន្នត្រូវបានរងរបួសកំភួនជើង ។ ជាសរុបអតីតខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប AS Monaco រូបនេះបានស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៣១ ប្រកួតនៅក្នុងគ្រប់កម្មវិធីទាំងអស់នៅក្នុងរដូវកាលនេះ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី