មកដល់ហើយ!!! តើកម្ពុជាយើងអាចបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការឡើងទៅវគ្គផ្ដាច់ព្រ័ត្របានទេ?

15399
  • ការទទឹងរងចាំបានមកដល់ហើយ ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U22 LG CUP 2019 រវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ ប៉ះជាមួយក្រុមជម្រើសជាតិថៃអាយុក្រោម ២២ ឆ្នាំ នារាត្រីនេះ ។

    ក្រុមគោព្រៃជំទង់របស់កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីនៅក្នុងវិស័យបាល់ទាត់ ដោយអាចឈានដល់វគ្គ ១/៤ ផ្ដាច់ព្រ័ត្រក្នុងនាមជាក្រុមលេខ ១ ប្រចាំពូល B បន្ទាប់ពីឈ្នះ ២ ប្រកួតនិងចាញ់ ១ ប្រកួត ។ ហើយនៅក្នុងរាត្រីនេះកម្ពុជាយើង នឹងត្រូវប៉ះក្រុមការពារតំណែងជើងឯក ក្រុមដំរី ថៃ ។

    បន្ទាប់ពីសម្រាកមួយថ្ងៃកាលពីម្សិលមិញ ការប្រកួត​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់យុវជនតំបន់អាស៊ាន AFF U22 LG CUP 2019 បានឈានមកដល់ ដោយក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ២២ ឆ្នាំ ដែលក្រុមលេខ ១ នៃពូល A ត្រូវប៉ះក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ២២ ឆ្នាំ នាវេលាម៉ោង ៣ៈ៣០ នាទីរសៀលនៅក្នុងពហុកីឡដ្ឋានជាតិ ខណះនៅវេលាម៉ោង ៦ៈ៣០ នាទីយប់ ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងត្រូវប្រជែងឡើងវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមខ្លាំង U22 ថៃ ដែលការប្រកួតត្រូវធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកផងដែរ ។

    ដូច្នេះបងប្អូនទាំងអស់គ្នាសូមអញ្ជើញទៅទស្សនាដោយផ្ទាល់ដើម្បីជាកម្លាំងចិត្តដល់ក្រុមគោព្រៃជំទង់របស់កម្ពុជាយើង ដោយសំបុត្រមានលក់នៅពហុកីឡដ្ឋានផ្ទាល់ ខណះសំបុត្រកន្លែងអត់កំបូលត្រឹមតែ ៥,០០០ រៀលនិងកន្លែងមានកំបូល ១០,០០០ រៀលប៉ុណ្ណោះ ៕

    ដោយ៖តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី